​ដកហូត​ម៉ូតូ​បញ្ចាំជាង​៣០គ្រឿង​ យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ បាន​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​១​កន្លែង​ ស្ថិត​នៅ​ភូមិ​ស្រែ​ស្តៅ​ សង្កាត់​អូរ​ឬ​ស្សី​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ពាក់ព័ន្ធ​ការ​ទទួល​បញ្ចាំ​ដោយ​ខុសច្បាប់​ (​គ្មាន​លិខិតអនុញ្ញាត​)​។

​របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ម្សិលមិញនេះ​ ក្រោម​ការ​ចង្អុលបង្ហាញ​ ពី​ឧត្តមសេនីយ៍​ស្នងការ​,​ គណ​:​បញ្ជាការ​ឯកភាព​ក្រុង​ និង​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក​ រ៉ា​ បូ​រ៉ា​ន់​ឌី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​ ជាក់ស្ដែង​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​ ចំនួន​៣៣​គ្រឿង​ សមត្ថកិច្ច​ដកហូត​ម៉ូតូ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ ។​

ជាមួយគ្នានោះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​​ ក៏សូមអំពាវនាវដល់បងប្អូន​ជាសាធារណៈជន​ សូម​ពិនិត្យ​មើល​ភិនភាគ​ម៉ូតូ​ដែល​មាន​ក្នុង​ឯកសារ​ខាងលើ​ និង​ទំនាក់ទំនង​មក​ អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​។​ សូម​បញ្ជាក់​៖​ សូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print