ឆ្នាំ២០២២គឺជាឆ្នាំទី៩ជាប់គ្នាដែលជប៉ុនមានចំនួនប្រជាជនវ័យចំណាស់កើនឡើង ។ ប្រជាជនក្នុងវ័យពលកម្មបានថយចុះខ្លាំងបំផុតមិនធ្លាប់មាន ចំណែកប្រជាជនវ័យ៦៥ឆ្នាំកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។
ចំនួនប្រជាជនជប៉ុននាពេលនេះថយចុះនៅសល់តែ១២៣,២លាននាក់ប៉ុណ្ណោះ គឺជាការថយចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១៣មក។ ចំនួនទារកកើតមកទាបជាងចំនួនអ្នកស្លាប់ ធ្វើឱ្យចំនួនប្រជាជនជប៉ុនថយចុះ។
សារព័ត៌មាន SCMP នៅថ្ងៃទី ៩ខែសីហាបានផ្សាយថា ចំនួនប្រជាជនជប៉ុនមាន១២៥,៩លាននាក់ រួមទាំងជនភៀសខ្លួនគិតត្រឹមថ្ងៃទី១ខែមករា ។ ចំនួនពលរដ្ឋវ័យចំណាស់កើនឡើង បង្កក្តីបារម្ភយ៉ាងខ្លាំងពីកង្វះពលករ។
នៅ៤៧ខេត្តក្រុងក្នុងប្រទេសជប៉ុនលើកលែងតែខេត្តអូគីណាវ៉ា គឺមានចំនួនពលរដ្ឋថយចុះទាំងអស់ ។ ចំនួនពលរដ្ឋសរុបក្នុងប្រទេសជប៉ុននាពេលនេះគឺ១២៣,២ លាននាក់ ថយចុះ៦១៩.១៤០នាក់។ ចំនួនអ្នកស្លាប់នៅប្រទេសជប៉ុន មាន១,៤៤លាននាក់ ចំណែកទារកកើតមកក្នុងប្រទេសនេះមានតែ ៨១០ពាន់នាក់។
ជាមួយគ្នានេះដែរ ចំនួនពលរដ្ឋបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនក៏បានថយចុះជាង១សែននាក់ផងដែរ នៅសល់តែ ២,៧លាននាក់ ដោយសារតែផលប៉ះពាល់ដោយកូវីដ-១៩ ៕ ដោយ ធីរីណា
រូបថត :LightRocket/Shutterstock