ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី១១ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលបឹងព្រីង ចុះបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី១០ខែសីហាម្សិលមិញនេះ នៅចំណុចក្រុមទី ៥៦ភូមិបឹងព្រីងឃុំ បឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ងួនធីណាភេទប្រុស អាយុ២៤ឆ្នាំភូមិ បឹងព្រីងឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌ សថ្លា ចំនួន១៥ថង់តូចទំងន់ ៥,២០ក្រាម(ទាំងសំ បក) សង្ស័យមានសារធាតុញៀន
-ដែកកេះចំនួន០១
-ដបកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន០១។
ករណីនេះសមត្ថកិច្ចនគរបាលស្រុកបានកសាងសំ ណុំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនិតិវិធី ច្បាប់៕
ដោយ៖អរុណរះ