ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១១ ខែសីហា ឆ្នាំ២០២២នេះថា៖ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងគ្រប់បណ្ដាញសារព័ត៌មាន មេត្តាជ្រាបថា៖ ថ្មីៗនេះ តាមរយៈបណ្តាញសង្គម បានបង្ហោះផ្សព្វផ្សាយថា “មាន ការអាណិតជាពន់ពេកចំពោះអតីតកីឡាករ ជិត រ៉ា ដែលពេលនេះកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំង ដោយពុំមានកំហុសឡើយ“ ហើយនៅលើ Page YouTube ផ្លូវការរបស់កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហោះផងដែរថា “ការចាប់ខ្លួនកីឡាករ ជិន រ៉ា កញ្ញា ពេជ្រ ចរណៃ បានបង្ហោះរឿងអយុត្តិធម៌នឹងស្នើដល់ សម្តេច តេជោឱ្យជួយ”។
ដើម្បីជៀសវាងការភ័ន្តច្រលំទៅលើចំណាត់ការពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យនៃ សាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមបំភ្លឺ និងជម្រាបជូនសាធារណជន និងគ្រប់បណ្តាញ សារព័ត៌មានដូចខាងក្រោម៖