ខេត្តកំពង់ចាម : បើតាមលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត័ត៌មានខេត្តកំពង់ចាម សូមគោរពរាយការណ៍ជូន លោក រដ្ឋមន្រ្តីជាទីគោរពដ៍ខ្ពង់ខ្ពស់ គឺនៅថ្ងៃ១១សីហានេះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងកម្ពស់១.២៩ម៉ែត្រ។
លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត័ត៌មានខេត្តកំពង់ចាម បានបញ្ជាក់ថា, ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២២ បានឡើងបន្ថែមទៀតដល់កម្ពស់១១.១៦ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងកម្ពស់១.២៩ម៉ែត្រនេះបើយោងតាមរបាយកាណ៍ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។
ជាមួយគ្នានេះព្រែកចំនួន១១ក៏បានទទួលរងជន់លិចក្នុងស្រុកស្ទឹងត្រង់ចំនួន៣ ស្រុកកំពង់សៀម២ និងព្រែកចំនួន៦បានជន់លិចដោយទឹកទន្លេមេគង្គ។
ទន្ទឹមនេះដែររដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អជ្ញាធរពាក់ព័ន្ធចូលរួមសហការក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅពេល មានគ្រោះមហន្តរាយកើតឡើងជា យថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕
ដោយ : សិលា