ភ្នំពេញ : កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំប្រកបដោយជោគជ័យ នូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55 AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ខាងក្រោមនេះ គឺជាការដកស្រង់ ខ្លឹមសារចេញពីអត្ថបទ / ការវិភាគ / យោបល់ ដែលបានចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ៖
១. អបអរសាទរអាស៊ាន (បទវិចារណកថាដោយ Jakarta Post នៅថ្ងៃទី៨ សីហា ២០២២)
– ថ្លែងក្នុងនាមប្រធានអាស៊ាន រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានរំលឹក ដល់រដ្ឋមន្ត្រីការបរទេសទាំងអស់ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) នៅថ្ងៃសុក្រ (០៥ សីហា) ថា រដ្ឋមន្ត្រីការបរទេសទាំងអស់ត្រូវតែរក្សាឱ្យបាននូវភាពអត់ធ្មត់ សេចក្តីថ្លៃថ្នូ សុជីវធម៌ល្អ និងកិច្ចពិភាក្សាប្រកបដោយអរិយធម៌។ សារនេះគឺច្បាស់លាស់ថា អាស៊ាន ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ មានបុព្វសិទ្ធិដើម្បីរៀបចំបទបញ្ញាតិមួយចំនួន ហើយអ្នកចូលរួមទាំងអស់ត្រូវតែគោរពឱ្យបានម៉ឺងម៉ាត់ មានន័យថា កុំមករញ៉េរញ៉ែជាមួយ ប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឱ្យសោះ !
នៅចំកណ្តាលនៃភាពតានតឹងសកលដែលកំពុងតែកើនឡើងដោយសារតែការឈ្លានពាន របស់របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជា ការកើនឡើងនូវភាពតានតឹងរវាងចិន និងសហហរដ្ឋអាមេរិកលើបញ្ហាកោះតៃវ៉ាន់ ពិភពលោកត្រូវការជាចាំបាច់នូវវេទិកាផ្លូវការ មួយដែលយ៉ាងហោចណាស់ក៏អ្នកចូលរួម អាចសម្ដែងចេញនូវជំហររបស់ខ្លួន។ ហើយអាស៊ាន បានផ្ដល់កន្លែងមួយដែលប្រទេសមហាអំណាចធំៗរបស់ពិភពលោកមានអារម្មណ៍ថាខ្លួនមាន ផាសុខភាព។ អាស៊ានជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំតែងតែព្យាយាមមិនឱ្យផុងខ្លួននៅជាប់ចំ ចំណុចកណ្ដាលនៃការប្រយុទ្ធគ្នាដោយភ្ញៀវរបស់ខ្លួន។
ហេតុផលមួយក្នុងចំណោមហេតុផលទាំងឡាយដែលនាំឲ្យភ្ញៀវអាស៊ានគោរពច្បាប់ល្បែង នេះ គឺដោយសារតែអាស៊ានបានទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងដ៏លំបាក បំផុតរបស់ខ្លួន ដោយការដាក់ទណ្ឌកម្មរបបយោធាមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់ឧត្តម សេនីយ៍ / Min Aung Hlaing ចំពោះទង្វើដ៏ព្រៃផ្សៃរបស់ខ្លួន។ ជាការភ្ញាក់ផ្អើលសម្រាប់ ប្រទេសជាសមាជិកមួយចំនួន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា សម្ដេចជាប្រធានអាស៊ានដែលមានការទទួលខុសត្រូវចំពោះវេទិកាតំបន់នេះ បើទោះបីជា ក្នុងចិត្តរបស់សម្ដេចប្រហែលជាប្រាថ្នាចង់នៅឲ្យឆ្ងាយពីកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាក៏ដោយ។
ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបដែលប្រាកដប្រជានិយម សម្តេច ហ៊ុន សែន បានទទួលស្គាល់ ថា ការឈរនៅខាងមេដឹកនាំរបបយោធាដែលឃោរឃៅ អាចនឹងនាំឲ្យស្រអាប់តួនាទីរបស់ សម្ដេចក្នុងចំណោមមេដឹកនាំអាស៊ានតែប៉ុណ្ណោះ។ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកាន់ អំណាចយូរជាងគេលើពិភពលោក សម្តេចក៏មានបញ្ហានៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ប៉ុន្តែ ដោយពុំចាប់គិតអំពីចេតនាពិតរបស់សម្តេច សម្តេច ហ៊ុន សែន ស័ក្តិសមនឹងទទួល បាននូវការទះដៃអបអរយ៉ាងកងរំពង។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម បានចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ ឥឡូវនេះ ប្រទេសចំនួន ៤៩ រួមទាំង សហរដ្ឋអាមេរិក ចិន ជប៉ុន បារាំង ចក្រភពអង់គ្លេស ឥណ្ឌា និងកាណាដា បានចុះហត្ថលេខា លើលិខិតុបករណ៍នៃការចូលជាសមាជិកនៃ TAC ។
ថ្ងៃនេះគឺជាខួបអនុស្សាវរីយ៍លើកទី៥៥ របស់អាស៊ាន។ សូមអបអរសាទរអាស៊ានចំពោះ វឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍ ដែលសម្រេចបានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅទីក្រុងភ្នំពេញ និងរីករាយថ្ងៃកំណើតរបស់អាស៊ាន។
២. អាស៊ាននៅអាយុ៥៥ឆ្នាំ៖ ការរស់រានមានជីវិត និងការទធាក់ជើង (បទវិចារណកថាដោយ Kavi Chongkittavorn / Thai PBS World / ថ្ងៃទី០៦ សីហា ២០២២)
ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនូវអ្វីដែល ខ្លួនអាចធ្វើបានល្អបំផុត ដើម្បីបង្ហាញពីមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ លទ្ធផលនៃកិច្ច ប្រជុំប្រចាំឆ្នាំរបស់អាស៊ាន គឺជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពឧស្សាហ៍ ព្យាយាម។ ពិតណាស់ ប្រធានអាស៊ានបានស្ដារឡើងវិញនូវភាពអាចជឿជាក់បាន (credibility) ដែលខ្លួនសមនឹងទទួលបន្ទាប់ពីបានសាងកំហុសកាលពីមួយទសវត្សរ៍មុន។ អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជនកម្ពុជា គួរតែមានមោទនភាព។
– អាស៊ាន ក៏បានអះអាងជាថ្មីអំពីការត្រៀមខ្លួននៅក្នុងការដើរតួនាទីស្ថាបនាដើម្បីសម្រប សម្រួលឱ្យមានកិច្ចសន្ទនាដោយសន្តិវិធីតាមរយៈយន្តការដឹកនាំដោយអាស៊ាន។ នៅក្នុងកិច្ច ប្រជុំវេទិកាតំបន់អាស៊ាន (ARF) ប្រទេសជាសមាជិកទាំង ២៧ បានចែករំលែកទស្សនៈ។
សូមអានទាំងស្រុងនូវខ្លឹមសារ កម្ពុជា ត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង សម្រាប់ការរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ៕
ដោយ : សុខ ខេមរា