ខេត្តពោធិ៍សាត់៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទ ដោយបានឃាត់មនុស្សប្រុសស្រីចំនួន៤នាក់។
ប្រភពដដែលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វេីឡេីង កាលវេលាម៉ោង ៨ និង៣០នាទីថ្ងៃ១១ ខែសីហានេះ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជាក់ស្ដែងជាលទ្ធផលក្នុងប្រតិបត្តិការ ដោយបានឃាត់មនុស្សចំនួន៤នាក់ ស្រីចំនួន២នាក់ និងចាប់យកវត្ថុតាង ទូកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនម៉ាក់ ហ៊ីណូតា កម្លាំង ១៨សេះ ចំនួន ០១គ្រឿង, ទូកបាឡាស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាក់ហ៊ីណូតា កម្លាំង ១៨សេះ ចំនួន ០១គ្រឿង, កន្ទ្រងអូសលៀសចំនួន ០២គ្រឿង, លៀសចំនួន ៣០០ គីឡូក្រាម ។
ក្រោយប្រតិបត្តិការចប់ វត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលជលផល ឃុំកំពង់លួង ចំណែកម្ចាស់ មន្ត្រីជំនាញបានធ្វើកិច្ចសន្យា និងអប់រំណែនាំរួចឲ្យទៅលំនៅដ្ឋានវិញ៕ដោយ៖សហការី