លោក ប៉ែន ពេជ្រសាលី ជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមអំពី«ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ»ក្នុងករណីជួញដូរមនុស្ស ដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្ស សម្រាប់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ

ចែករំលែក៖

ភ្នំពេញ : លោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌   អញ្ជើញចូលរួមជាគណៈអធិបតី  និងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមអំពី«ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ»ក្នុងករណីជួញដូរមនុស្ស  ដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា  និងចៅក្រមស៊ើបសួរ ។

សូមបញ្ជាក់ថា, នៅថ្ងៃពុធ  ១៣កើត ខែស្រាពណ៍ ឆ្នាំខាល  ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ម្សិលមុិញ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី  លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌  លោក ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ាន-អូស្រ្តាលីដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី តំណាងក្រសួងយុត្តិធម៌ និងជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមអំពី«ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ»ក្នុងករណីជួញដូរមនុស្ស  ដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា  និងចៅក្រមស៊ើបសួរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២  ខែសីហា  ឆ្នាំ២០២២  នៅសណ្ឋាគារឯករាជ្យ  ខេត្តព្រះសីហនុ  ដែលសហាការរៀបចំដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ  និងកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស។ 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ាន  ស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា  និងចៅក្រមស៊ើបសួរដែលបានទទួលការបណ្តុះបណ្តាលក្រោមកម្មវិធីអូស្រ្តាលី-អាស៊ីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។  ក្នុងកម្មវិធីនេះ  លោកអគ្គនាយក  បានចូលរួមជាគ្រូឧទ្ទេស  ក្នុងការធ្វើបទបង្ហាញបណ្តុះបណ្តាលអំពីច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ  ដល់ក្រុមគ្រូបង្គោលដើម្បីទទួលបានចំណេះដឹងអំពីនីតិវិធីក្នុងការរៀបចំសំណើ សុំជំនួយ អនុវត្តសំណើ សុំជំនួយ ឆ្លើយតបសំណើសុំជំនួយទៅកាន់រដ្ឋបរទេស   ក្នុងនាមជាអាជ្ញាធរអនុវត្តសំណើ  រួមទាំងយល់ដឹងអំពីសមត្ថកិច្ចតួនាទីរបស់អាជ្ញាធរកណ្តាល   និងការបង្កក  ការចាប់យក  និងការឹបអូស ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print