ខេត្តព្រះវិហារ ៖ ចាប់បានហើយចាប់បានតែឈើនិងរថយន្តរបស់ឈ្មួញជើងខ្លាំង ឈ្មោះ តុលា ដែលកន្លងមកធ្លាប់កៀរឡានរដ្ឋបាលព្រៃឈើធ្លាក់ប្រឡាយ ។
កិច្ចសហការការបង្រ្កាបនេះធ្វើឡើងដោយសមត្ថកិច្ចចម្រុះ និងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន កាលវេលាល្ងាចថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២២ នៅកន្លែងលើកឈើ ផ្ទះរបស់ឈ្មោះឈឿនស្ថិតក្នុង ភូមិពោ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រៈវិហារ ។
តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ថា មានរថយន្ត ហាយលេនឌើ ពណ៌ ស គ្មានស្លាកលេខ១គ្រឿងកំពុងលើកឈើសុក្រម នៅចំណុចទីតាំងខាងលើរួច លោក ចាប ផាត មេបញ្ជាការអាវុធហត្ថ មូលដ្ឋានស្រុករវៀង
សហការ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និង នគរបាល បានចុះទៅដល់កន្លែងបទល្មើសដើម្បីធ្វើការឃាត់រឹបអូសវត្ថុតាងជាក់ស្តែងតែម្តង ចំណែកជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះទេ ។
ចំណែកចំនួនឈើមិនទាន់បានដឹងនោះទេ រងចាំមន្រ្តីជំនាញអនុវត្តនីតិវិធីបន្ត ៕,អ្នកប្រមាញ់