តំណាងលោកហ៊ុន ម៉ានី ប្រធានស.ស.យ.ក.បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ លោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះត្រូវបានប្រារព្ធនៅមជ្ឈមណ្ឌលម៉ានី អគារ Kampus និងមានការនិមន្តអញ្ជើញចូលរួមពីព្រះភិក្ខុវប្បញ្ញោ លោក លោកស្រី គណៈកម្មការ គ្រូបង្វឹក លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងភ្ញៀវកិត្តិយសផ្សេងៗទៀតជាច្រើនអង្គ/នាក់។

ថ្លែងក្នុងកម្មវិធីនេះ លោកស្រីដាំ ដារីនីបានចែករំលែកពីភាពសំខាន់របស់យុវជនក្នុងការធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ ដោយយុវជនគប្បីស្វែងយល់ពីប្រវត្តិសាស្រ្ត និងកត្តាសុខសន្តិភាព។ បន្ថែមពីនេះលោកស្រីបានលើកឡើងថា យុវជនត្រូវខិតខំប្រឹងប្រែងដុសខាត់ជំនាញ សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មី ហើយយកចំណេះជំនាញនោះទៅប្រើប្រាស់ អនុវត្តការងារដើម្បីអភិវឌ្ឍប្រទេសជាតិទៅមុខបន្ត។ ក្នុងឱកាសនោះដែរ លោកស្រីក៏បានលើកទឹកចិត្តដល់ប្អូនៗដែលជាវាគ្មិនក្នុងការប្រកួតឱ្យមានភាពជឿជាក់លើខ្លួនឯង និងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលសមប្រកប។

គួរបញ្ជាក់ផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រនេះធ្វើឡើងរវាងក្រុមស្របមកពីសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ នឹងក្រុមបដិសេធមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប។ ជាលទ្ធផល ក្រុមបដិសេធទទួលបានជ័យលាភីលេខ ១ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print