FBI ឆែកផ្ទះលោកត្រាំដើម្បីស្វែងរកឯកសារសម្ងាត់ស្តីពីអាវុធបរមាណូ

ចែករំលែក៖

ក្រុមFBI បានសម្រេចសម្រុកចូលឆែកឆេរផ្ទះអតីតប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីស្វែងរក«ឯកសារសម្ងាត់ស្តីពីអាវុធបរមាណូ»។

សារព័ត៌មាន Washington Post នៅថ្ងៃទី១១ខែសីហា បានដកស្រង់ប្រភពព័ត៌មានពី នាយកដ្ឋានស្រាវជ្រាវសហរដ្ឋ (FBI) ដែលបានបញ្ជាក់ថាគោលដៅនៃការឆែកផ្ទះលោកត្រាំ គឺស្វែងរកឯកសារសម្ងាត់ស្តីពីអាវុធបរមាណូ ។
កាលពីយប់ថ្ងៃទី៨ខែសីហា ព្រឹត្តិការណ៍ដែលធ្វើឱ្យកក្រើកអាមេរិក គឺក្រុម(FBI)បានសម្រុកចូលឆែកផ្ទះលោកត្រាំ នៅរដ្ឋ Florida ។ នៅថ្ងៃទី១១ខែសីហា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garland បានធ្វើសន្និសីទកាសែត ដើម្បីលើកឡើងពីគោលជំហររបស់ក្រសួងនេះក្នុងការសម្រេច ចូលឆែកផ្ទះលោកត្រាំ។
រដ្ឋមន្ត្រី Merrick Garland បញ្ជាក់ថា លោកជាអ្នកបញ្ជាផ្ទាល់ សម្រាប់ការឆែកឆេរផ្ទះលោកត្រាំ ។ មុននឹងសម្រេច ក្រសួងបានប្រឹក្សាយ៉ាងល្អិតល្អន់ដើម្បីផលប្រយោជន៍ដល់ទឹកដីអាមេរិក ។ លោកបន្តទៀតថា លោកត្រាំនៅបន្តរក្សា លាក់ទុកឯកសារសម្ងាត់ពាក់ព័ន្ធនឹងសន្តិសុខជាតិ៕ ដោយធីរីណា

...

រូប​ថត​ :CNN/NYT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print