នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជនម្នាក់ អាយុ១២ឆ្នាំ (មាន​វីដេអូ​)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈនគរបាលនៃអធិការដ្ឋានស្រុកស្វាយចេក បានបញ្ជូនខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ក្រោយពីឃាត់ខ្លួនដោយជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជន អាយុ១២ឆ្នាំ  នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក  ។

លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ មិន  គឹមភួន ភេទប្រុសអាយុ ៤២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក  ។ ឯក្មេងស្រីរងគ្រោះ ឈ្មោះ ភ.ស.វ អាយុ១២ឆ្នាំ នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក 

លោកអធិការ បានបញ្ជាក់ថា៖នៅថ្ងៃទី១០.០៨.២០២២ វេលា ១១និង១០ព្រឹក មានឈ្មោះ ហ៊ុយ    រ៉ង់ ជានាយកសាលាបឋមសិក្សាសារង្គបានឃើញ ក្មេងស្រីរងគ្រោះបានអង្គុយយំ នៅក្បែរថ្នាក់រៀនរបស់នាង ហើយក៏បានសួរនាំ នាងបានប្រាប់ថា ជនសង្ស័យ ឈ្មោះ មិន គឹមភួន បានចាប់នាងរំលោភ ចំនួន០៥ដង ហើយបានសម្រេចចំនួន០៣ដង មិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២១ ដោយលើកទី០១ នៅភ្នំផ្គាំ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក, ទី០២នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ,ទី០៣នៅក្នុងផ្ទះ(ពេលនៅម្នាក់ឯងហើយជនសង្ស័យឡើងទៅចាប់) និងលោកទី០៤និងទី០៥ នៅលើផ្ទះនៅយប់ថ្ងៃទី០១ខែសីហាឆ្នាំ២០២២) ប៉ុន្តែចាប់មិនបានសម្រេច នាងរត់គេចផុត ។បន្ទាប់លោកនាយកសាលាបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសារង្គ ឃាត់ខ្លួនជនសង្ស័យមកនាំ ។

លោក ជា ស្លូញ បានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគ្រាន់តែបានបៀតបៀនលើកេរ្តិ៍ខ្មាស់របស់ក្មេងស្រីនោះចំនួន០៣ដងតែប៉ុណ្ណោះ មិនបានរំលោភឲ្យស៊ីជម្រៅនោះឡើយ ។ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងមានបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យឈ្មោះ មិន គឹមភួន កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានបញ្ជូនខ្លួណទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ វណ្ណា

IMG_3623

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print