ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ធ្វើសកម្មភាពកាច់កម៉ូតូព្យាយាមជិះគេចខ្លួន តែមិនបានប៉ុន្មាន ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់ យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ។ករណីនេះបានកើតឡើងនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្កណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈៀង គីមឡាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ:អ៊ុតសក់ ទីលំនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែក ជនសង្ស័យ០២នាក់៖ ទី១.ឈ្មោះប៉ី បូរី ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅស្នាក់នៅបន្ទប់ជួលភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២.មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ វត្ថុតាងចាប់យក:សោរលេខ៨ រាងអក្សរLចំនួន០១(របស់ជនសង្ស័យ)
،ដែកប្រាំមួយជ្រុង ចុងស្រួចចំនួន០១ ប្រវែង៨ស.ម(របស់ជនសង្ស័យ) ម៉ូតូ០១គ្រឿងម៉ាកHONDA Scoopy-i ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល1AH-4247(របស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា កាលពីថ្ងៃខែកើតហេតុ ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនទុកនៅក្រោមផ្ទះ ហើយបានឡើងទៅខាងលើផ្ទះ ដោយបានចាក់សោរកត្រឹមត្រូវ លបានរយៈពេលប្រហែលកន្លះម៉ោងក៏លឺសូរសំលេងបញ្ឆេះម៉ូតូហើយបានអើតមើលឃើញជនសង្ស័យជិះម៉ូតូខ្លួនចេញបានស្រែកថាចោរៗ និងបានបងប្អូនជិះដេញតាមរហូតមកដល់ចំណុចគល់ស្ពានជប៉ុនភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជួបនិងកម្លាំងសមត្ថកិច្ចកំពុងល្បាតដេញចាប់ឃាត់ជនសង្ស័យបាន០១នាក់ រួចក៏បញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ