អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃទី១២ខែសីហា បានប្រកាសថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានជម្រើសតែពីរប៉ុណ្ណោះ គឺទីមួយត្រូវប្រឈមនឹងតុលាការយោធា និងទីពីរ វិលត្រឡប់ទៅកាន់អាជីពដើមវិញជាតារាសម្តែង ។
នៅពេលមានសំណួរសួរពីដំណាក់កាលបញ្ចប់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Dmitry Medvedev បានឆ្លើយថា ប្រមុខដឹកនាំអ៊ុយក្រែន នឹងត្រូវប្រឈមជាមួយតុលាការយោធា ឬត្រូវវិលត្រឡប់ទៅសម្តែងកំប្លែងវិញ។
មុនពេលក្លាយជាប្រធានាធិបតី លោក Zelensky ធ្លាប់ជាតារាកំប្លែង ។ ចាប់ពីឆ្នាំ ២០១៥-២០១៩ លោក Zelensky ជាគ្រូបង្រៀនប្រវត្តិសាស្ត្រនៅសាលាមធ្យមសិក្សា ។ ក្រោយមកលោកក៏បានចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី ហើយក៏បានជាប់ឆ្នោត។
ប្រមុខដឹកនាំអ៊ុយក្រែនបានបញ្ជាក់ទៀតថា អ៊ុយក្រែននឹងបន្តប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ទទួលបានជ័យជម្នះដណ្តើមគ្រប់គ្រងតំបន់គ្រីមៀមកវិញ។ លោកបន្តទៀតថា អ៊ុយក្រែននឹងមិនបោះបង់គ្រីមៀនោះឡើយ ដោយនៅតែបន្តសកម្មភាពដើម្បីយកពីរុស្ស៊ីមកវិញ៕ ដោយធីរីណា
រូបថត :Getty