ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចត្រពាំងបបុស្ស ស្ថិតនៅក្នុងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោក ជិន ស៊ីថា ប្រធានខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោកគង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ឃុំ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផលដែលបងប្អូនប្រជានេសាទបាននេសាទហួសដែនកំណត់ និងប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងនោះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាប្រធានក្រុមការងារទទួលខុសត្រូវក្នុងឃុំពាមបាង បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុចត្រពាំងបបុស្ស ស្ថិតនៅក្នុងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លទ្ធផលអនុវត្តបាន០១ករណីដោយបានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទរបាំងសាច់ស្បៃមុងនៅនឹងកន្លែងរួមមាន៖ របាំងសាច់ស្បៃមុងចំនួន០២របាំងប្រវែង៣៥០ម៉ែត្រ លូសាច់ស្បៃមុងចំនួន០៦មាត់ ឡុកសាច់អួនចំនួន០៤គ្រឿង បង្គោលឈើចំនួន៣០០ដើម ចាក់ត្រីលែងចូលបឹងធម្មជាតិទម្ងន់២០គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំ
ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃនេះប្រចាំការនៅកន្លែង៕

...

ដោយ៖ កែវមន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print