រុស្ស៊ីថាការដាក់ប្រព័ន្ធការពារ មីស៊ីលរបស់អាមេរិកគឺរំលោភ សន្ធិសញ្ញានុយក្លេអ៊ែរ

ចែករំលែក៖

រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសរុស្ស៊ីបានថ្លែងថា ការដំឡើងខែលរារាំងកាំជ្រូចមីស៊ីលសម្រាប់ ការពារតំបន់អឺរ៉ុបដែលគ្រោងដាក់ក្នុងប្រទេសរ៉ូម៉ានីគឺជាការរំលោភបំពានលើសន្ធិសញ្ញានុយក្លេអ៊ែរ Intermediate-Range Nuclear Forces (INF) ។

ទីភ្នាក់ងារពត័មាន Interfax បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងសេចក្តីថ្លែង ការណ៍មួយថា វាគឺជាការបំពានលើសន្ធិសញ្ញា INF ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧។ ប៉ុន្តែ សរដ្ឋអាមេរិកបានឆ្លើយតបភ្លាមៗថា ខែលការពារមីស៊ីលរបស់អង្គការណាតូនោះពុំមានការគំរាមកំហែងណាមួយទៅលើប្រទេសរុស្ស៊ីនោះឡើយ។

មន្ត្រីសហរដ្ឋអាមេរិកនិងអង្គការណាតូបាននិយាយថាប្រព័ន្ធការពារមីស៊ីលនេះត្រូវបានបង្កើតឡើងដើម្បីរារាំងឬក៏កម្ទេចគ្រាប់មីស៊ីលដែលបានបាញ់ចេញពីប្រទេសកាចសាហាវដែលតែងតែគំរាមវាយប្រហារមកលើប្រទេសដទៃ។ កាលពីអតីតកាល សហរដ្ឋអាមេរិកធ្លាប់បានលើកឡើងថា ប្រទេសដែលតែងតែគំរាមបាញ់គ្រាប់មីស៊ីលនោះគឺប្រទេសអ៊ីរ៉ង់ តែឥឡូវក៏មានប្រទេសកូរ៉េខាងជើងដែរ។

គួរបញ្ជាក់ថា ពិធីដំឡើងខែលនេះនឹងធ្វើឡើងនៅលើព្រលានយន្តហោះរបស់អង្គការណាតូ ក្នុងតំបន់ Deveselu ភាគខាងត្បូងនៃប្រទេសរ៉ូម៉ានីនៅថ្ងៃព្រហស្បតិ៍៕

_89666039_ussnavygettylaunch

_89667012_ussdonaldcookgdynia8aprepa

ប្រែសម្រួល៖ ដេ វីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print