បច្ចុប្បន្ននេះកំណើន បង្កងធម្មជាតិតាមព្រែកកំពង់ស្មាច់កើនឡើងច្រើន នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : បច្ចុប្បន្ននេះកំណើន បង្កងធម្មជាតិតាមព្រែកកំពង់ស្មាច់កើនឡើងច្រើន នៅខេត្តព្រះសីហនុ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកនេសាទលក្ខណៈគ្រួសារ រកចំណូលសម្រាប់ដោះស្រាយជីវភាពគ្រួសារបានមួយកម្រិតធំ តាមរយៈផលកើនឡើងពីបង្កងធម្មជាតិ មានច្រើន ហើយពួកគាត់សប្បាយរីករាយ ទាំងការនេសាទយកមកបរិភោគ និងលក់បានកម្រៃខ្ពស់។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា, បច្ចុប្បន្ននេះកំណើន បង្កងធម្មជាតិតាមព្រែកកំពង់ស្មាច់កើនឡើងច្រើន ហើយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនេសាទជាលក្ខណៈគ្រួសារតាមដងព្រែកនេះ ក៏សប្បាយរីករាយនឹងផលដែលទទួលបានពី ការនេសាទបង្កងនៅតំបន់ព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់នេះដែរ។
បើតាមពលរដ្ឋប្រាប់មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តថា, បង្កងធម្មជាតិនៅតាមដងព្រែកនេះមានរសជាតិឆ្ងាញ់ពិសារ និងថាកំណើនបង្កងកើនឡើងច្រើនបច្ចុប្បន្ននេះ ដោយសារតែមានការចូលរួមពីសហគមន៌នេសាទ មន្ត្រីជំនាញនិងផ្នែកពាក់ពន្ធ័ ថែរក្សាបានព្រៃកោងកាងតាមដងព្រែកសម្រាប់ជាជម្រកមច្ឆាគ្រប់ប្រភេទ។
មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការអភិរក្សការពារ បង្រ្កាបការនេសាទខុសច្បាប់ ធ្វើអោយមច្ឆាគ្រប់ប្រភេទ មានចំនួនកើនឡើង ជាងសព្វមួយដង ជាពិសេសប្រជានេសាទ សប្បាយរីករាយ ក្នុងការទទួលផលទាំងនោះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print