សកម្មភាពរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងផ្ទុយទៅនឹងអ្វីដែលមេដឹកនាំបាននិយាយ

ចែករំលែក៖

សកម្មភាពរបស់ចិននៅដែនសមុទ្រ ចិនភាគខាងត្បូងត្រូវបានគេចាត់ទុកថា ជា ការគំរាមកំហែងប្រើអំណាចយោធាដាក់ គំនាបទៅលើ ប្រទេសតូចតាចដែលមាន វិវាទដើម្បីគ្រប់គ្រងទាំងស្រុងនៅតំបន់ដែល សម្បូរទៅដោយធនធានធម្មជាតិ។ ប៉ុន្តែ រដ្ឋាភិបាលចិននៅតែអះអាងថាខ្លួនមិនបាន ប្រើហិង្សាគំរាមកំហែងប្រទេសណានោះឡើយ។

ប៉ុន្តែបើតាមសកម្មភាពកន្លងមកចិន បានប្រើកម្លំាងទាហាននិងនាវាចម្បាំងធំៗ របស់ខ្លួនចូលទៅគំរាមដល់នាវាយាមល្បាត របស់ប្រទេសហ្វីលីពីនក៏ដូចជាវៀតណាម ផងដែរ ក្នុងនោះមានការបើកបំបុកបាញ់ ទឹកទៅលើនាវាម្ខាងទៀត។

សកម្មភាពទាំងនោះត្រូវបានគេនិយាយ ថា ដើរផ្ទុយទៅនឹងអ្វីដែលមេដឹកនាំប្រទេស នេះបាននិយាយ។ កន្លងមកមេដឹកនាំចិន លោក ស៊ី ជីនពីង បានប្រកាសថា ទីក្រុងប៉េកាំងនឹងមិនប្រើប្រាស់កម្លាំងយោធា អំពើហិង្សាដើម្បីសម្រេចគោលដៅរបស់ ខ្លួននោះឡើយ។ លោកបញ្ជាក់ទៀតថា ចិនបានប្ដេជ្ញារក្សាសន្ដិភាពនៅក្នុងតំបន់ទាំងមូល។

សារព័ត៌មាន AFP បានដកស្រង់សម្ដី មេដឹកនាំចិនលោក ស៊ី ជីនពីង ប្រកាសថា រាល់ការខិតខំប្រើប្រាស់អំពើហិង្សាណា មួយដើម្បីសម្រេចគោលដៅគឺជាការបរា ជ័យដូច្នេះទីក្រុងប៉េកាំងបានប្ដេជ្ញារក្សា សន្ដិភាពក្នុងតំបន់ និងឈានទៅរកគោល ដៅដោយសន្ដិភាព។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រកាសនៅក្នុងកិច្ចប្រជុំនៅប្រទេស អូស្ដ្រាលីថា ប្រវត្ដិសាស្ដ្របានបញ្ជាក់ឱ្យ យើងឃើញថា បណ្ដាប្រទេសដែលខិតខំ អភិវឌ្ឍន៍ខ្លួនសម្រេចគោលដៅរបស់ខ្លួនតាមរយៈការប្រើប្រាស់អំពើហិង្សានោះសុទ្ធ សឹងតែទទួលនូវការបរាជ័យទាំងអស់។ លោកស៊ី ជីនពីង ក៏បានព្រមានដល់កង កម្លាំងផ្សេងដែល អាចបំផ្លាញសន្ដិភាពនៅ ក្នុងតំបន់។ ​​​​​​​​​​​​​​​​​លោកបន្ដទៀតថា “យើងជា និច្ចកាលតែងតែប្រុងប្រយ័ត្នប្រឆាំងទៅ នឹងកម្លាំងបរទេសដែល ប៉ុនប៉ងបំផ្លិចបំផ្លាញ សន្ដិភាពនៅក្នុងតំបន់” ។

នៅក្នុងសុន្ទរកថា របស់ខ្លួនលោក ស៊ី ជីនពីង ក៏បានលើកឡើងពីវិវាទអធិបតេយ្យ ភាពជាមួយប្រទេសជប៉ុនដែលមានសេដ្ឋ កិច្ចលំដាប់កំពូលនៅអាស៊ី និងមានសេដ្ឋ កិច្ចលំដាប់ទី២ទី៣នៅលើពិភពលោកបាន ប្រកាសពីដែនអធិបតេយ្យជាន់លើគ្នានៅប្រជុំកោះដែលភាគីជប៉ុនហៅថា កោះសេន កាគូ ចំណែកចិនហៅថា កោះដាវយូ ។ ប្រទេសទាំងពីរក៏បានចោទប្រកាន់គ្នាទៅ វិញទៅមកពីការឈ្លានពានយោធាដោយខុសច្បាប់នៅតំបន់ដែលមានវិវាទនោះ ។ វិវាទអាចជំរុញឱ្យមានការប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំគ្រប់ពេលវេលា ។

លោក ស៊ី ជីនពីង បន្ដទៀតថា ខាងលើនេះជាឧទាហរណ៍ស្ដីពីវិវាទដែនអធិប តេយ្យដែលចិនមានបំណងចង់ដោះស្រាយ ដោយសន្ដិភាព។ ចិនបានដោះស្រាយវិវាទ ព្រំដែនដីគោកជាមួយ១២ប្រទេសក្នុង ចំណោម១៤ ប្រទេសជិតខាងតាមរយៈ កិច្ចពិភាក្សាប្រកបដោយជោគជ័យបំផុត ។ ក៏ប៉ុន្ដែប្រទេសនៅក្នុងតំបន់ដែលមានវិវាទជាមួយចិនក្នុងនោះមានប្រទេសតំបន់អា ស៊ានមានវិវាទនៅដែនសមុទ្រចិនខាងត្បូង បានចោទប្រកាន់ទៅចិនវិញថា មាត់ប្រកាស សន្ដិភាព តែបានបញ្ជូនកម្លាំងយោធាជាច្រើនមកកាន់តំបន់ដែលមានវិវាទ ទាំងនោះបានបង្ហាញពីការគំរាមកំហែងដោយហិង្សាទៅលើប្រទេសជិតខាង។ នៅក្នុង ករណីបញ្ជូនស្ថានីយរុករកប្រេងមកកាន់ដែនសមុទ្រស្ថិតក្នុងដែនអធិបតេយ្យរបស់ វៀតណាមនាពេលកន្លងមកត្រូវបានសហគមន៍អន្ដរជាតិថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថា នោះជាសកម្មភាពគំរាមកំហែងបំបាក់ស្មារតីប្រទេសជិតខាងមិន ឱ្យតវ៉ា។ នៅពេលនោះចិនមិនត្រឹមតែរុក រកប្រេងខុសច្បាប់ទេ ថែមទាំងប្រើប្រាស់ កម្លាំងទាហាន នាវាចម្បាំងបំបុកទៅលើនាវា យាមល្បាតរបស់វៀតណាមបណ្ដាលឱ្យទាហានរងរបួសជាច្រើននាក់ទៀតផង។ប៉ុន្ដែពេលនេះចិនមានសុច្ឆន្ទៈដោះ ស្រាយវិបត្ដិដោយសន្ដិភាពមិនចង់ឱ្យមានការគំរាមកំហែងទៅលើប្រទេសណាមួយនោះឡើយ។ ក្រុមអ្នកវិភាគក៏ធ្លាប់បានលើក ឡើងថា ចិនចាំបាច់ត្រូវតែកែទម្រង់គោលនយោបាយការបរទេសរបស់ខ្លួន ក៏ដូចជា ចូលរួមឱ្យបានច្រើនជាមួយសហគមន៍អន្ដរជាតិឱ្យស័ក្ដិសមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក។ ការ គំរាមកំហែងការប្រើអំណាចទៅលើប្រទេស តួចតាចទាំងនោះមិនមែនជាសកម្មភាព របស់ប្រទេសមហាអំណាចដែលត្រូវធ្វើនោះឡើយ ។

នាវាចម្បំាងនិងយន្តហោះចម្បាំងរបស់ចិនជាច្រើនបានទៅបណ្តេញនាវាចម្បាំង អាមេរិកចេញពីកោះមានសណ្ឋានលេខ បូកស្ថិតនៅប្រជុំកោះរបស់វៀតណាម កាលពីថ្ងៃទី១០ ខែឧសភា។

ក្រសួងការពារជាតិចិនបានឲ្យដឹងថា ចិនបានបញ្ជូននាវាចម្បាំង យន្តហោះ ចម្បាំង២គ្រឿង យន្តហោះយាមល្បាត ទៅបណ្តេញនាវាចម្បាំងរបស់អាមេរិក ឈ្មោះ USS William P. Lawrence ដែល កំពុងយាមល្បាតនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ ទន្ទឹមនឹងនោះចិនបានដាក់បន្ថែមនាវាយាមល្បាត៣គ្រឿងទៀត បំពាក់កាំជ្រួចមីស៊ីលនាំផ្លូវដើម្បីគំរាមនាវាអាមេរិកឲ្យចេញពីដែនសមុទ្រដែលចិន កំពុងតែគ្រប់គ្រង។

អ្នកនាំពាក្យក្រសួងការពារជាតិចិនបាន ឲ្យដឹងថា ការចូលឈ្លានពានដោយខុសច្បាប់ របស់នាវាចម្បាំងអាមេរិកនៅតំបន់សមុទ្ររបស់ចិនគឺជាការឌឺដងមិនអាចទទួលយកបាន។ មន្ត្រីចិនបានបញ្ជាក់ទៀតថា តើ អាមេរិកចង់ការពារសមុទ្រចិនភាគខាង ត្បូងដល់ណាទៀតដើម្បីផលប្រយោជន៍ របស់ខ្លួន?

ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការ បរទេសអាមេរិកលោកចន ឃើរី បានគេច មុខក្នុងការធ្វើអត្ថាធិប្បាយអំពីដំណើរទស្សន កិច្ចរបស់ប្រធានាធិបតី អូប៉ាម៉ា នៅតំបន់ ​អាស៊ីនៅចុងខែឧសភានេះជាដំណើទស្ស​ន កិច្ចចុងក្រោយមុនបញ្ចប់អាណត្តិប្រធា​​នាធិបតី៕

south_china_sea3

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print