អ្នកដែលគាំទ្រអតីតប្រធានាធិបតីដូណាល់ ត្រាំ ប្រដាប់ដោយកាំភ្លើងបានមកជួបជុំគ្នានៅមុខការិយាល័យ FBI នៅក្នុងទីក្រុង Phoenix នាថ្ងៃទី ១៣ខែសីហា។
បណ្តាញព័ត៌មាន Fox 10 បានផ្សាយថា អ្នកថតរូប Sean Campbell របស់បណ្តាញព័ត៌មាននេះបានថតរូបភាពនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ១៣ខែសីហា ។ នៅវេលាម៉ោង១១និង៣០នាទី ទើបក្រុមអ្នកគំាទ្រលោកត្រាំព្រមចាកចេញពីទីតាំងមុខ FBI ។ ហេតុការណ៍ខាងលើកើតឡើងក្រោយFBI បានត្រួតពិនិត្យ ឆែកឆេរភូមិគ្រឹះ Mar-a-Lago របស់លោកត្រាំ នៅ Florida ។
ក្រុមFBI បានបានរឹបអូស ឯកសារសម្ងាត់ជាច្រើនពីផ្ទះលោកត្រាំ ក្នុងនោះមានឯកសារពាក់ព័ន្ធ អាវុធបរមាណូផងដែរ ។
បណ្តាញព័ត៌មាន Fox News បានផ្សាយថា ចៅក្រម Bruce Reinhart កាលពីថ្ងៃទី៥ខែសីហា បានអនុញ្ញាតឱ្យក្រុម FBI ឆែកផ្ទះលោកត្រាំឱ្យបានមុនថ្ងៃទី ១៩ខែសីហាឆ្នាំ២០២២ ក្នុងពេលវេលាចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង២២យប់ ។
កន្លងមក លោកត្រាំបានប្រកាសថា ទីមួយ-ឯកសារទាំងអស់ត្រូវបានរក្សាការសម្ងាត់ ។ ទីពីរ- គឺពួកគាត់មិនចាំបាច់រឹបអូសអ្វីនោះឡើយ ។ ពួកគេអាចនឹងទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បានមិនចាំបាច់លែងល្បែងនយោបាយ សម្រុកចូលផ្ទះនៅ Mar-a-Lago នោះឡើយ៕ ដោយធីរីណា
រូបថត :Fox10