សមត្ថកិច្ចខេត្តបាត់ដំបង ចុះប្រមួលជនប្រើប្រាស់ថ្នាំញៀន និងជនអនាថា​ប្រុសស្រី​សរុបចំនួន ១៤៦នាក់ បញ្ជូនទៅមណ្ឌលកែប្រែ និងមន្ទីរសង្គមកិច្ច

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងកងអាវុធហត្ថខេត្ត និងក្រុង មន្ទីរសង្គមកិច្ចខេត្ត រដ្ឋបាលក្រុង រដ្ឋបាលខេត្ត កាល​ពី​រសៀល​ថ្ងៃ​ទី១៤​ ខែសីហា​ម្សិលមិញនេះ​ បានធ្វើការចុះប្រមួលជនប្រើប្រាស់នូវសារធាតុញៀន និងជនអនាថាសរុបចំនួន ១៤៦នាក់ ស្រី ៣១នាក់។

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​កម្លាំងជំនាញបានប្រមូលជនអនាថា​ រួមមាន៖, អ្នកវិជ្ជមានសារធាតុញៀនសរុបចំនួន ១០០នាក់ ស្រី ២៤នាក់, អ្នកអវិជ្ជមានសារធាតុញៀនសរុបចំនួន ៤៦នាក់ ស្រី ០៧នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលស្ថារនីតិសម្បទាពិភពនៃក្តីសង្ឃឹម (កំប្រង់) ស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង សរុបចំនួន ១៣៩ នាក់ ស្រី ២៤នាក់, ស្ត្រីចំនួន ០៧នាក់ (មានផ្ទៃពោះចំនួន ០២នាក់) កុមារចំនួន ០៥នាក់ ស្រី ០២នាក់។

ប្រភពដដែលបន្តថា​ ក្រោយ​ប្រតិបត្តិការ​ចប់កម្លាំងជំនាញ​ បានបញ្ជូនពួកគេទាំងអស់ទៅមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង (ស្ត្រីមានផ្ទុកសារធាតុញៀន កុមារគ្មានសារធាតុញៀន) ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print