បារាំងបញ្ជារទិញ វ៉ាក់សាំងបង្ការជំងឺអុតស្វា ១,៥ លានដូសបន្ថែមទៀត

ចែករំលែក៖

បារាំង បានសម្រេចបញ្ជារទិញវ៉ាក់សាំង ពីមន្ទីរពិសោធ Bavarian Nordic របស់ប្រទេសដាណឺម៉ាក់ បន្ថែម ១,៥លានដូស សម្រាប់ទប់ស្កាត់ការឆ្លងជំងឺអុតស្វា។

តាមការប្រកាសរបស់រដ្ឋាភិបាលបារាំង យុទ្ធនាការចាក់វ៉ាក់សាំង របស់ក្រសួងសុខាភិបាលបារាំង បានផ្តល់អាទិភាព ទៅលើក្រុមប្រឈមហានិភ័យខ្ពស់ ប្រមាណ ២៥០ពាន់នាក់ ។ អ្នកទាំងនោះគឺជាក្រុមបុរសដែលស្រឡាញ់ភេទដូចគ្នា និងអ្នកដែលមានដៃគូច្រើន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង François Braun មិនបានលើកឡើងពីតួលេខច្បាស់លាស់ ពីចំនួនវ៉ាក់សាំងរក្សាទុក មានគ្រប់គ្រាន់សម្រាប់ ការចាក់ដែរឬទេ។ កាលពីចុងខែកក្កដា មានវ៉ាក់សាំងជាង ៣២ពាន់ដូសបានចាក់ជូនពលរដ្ឋ និងវ៉ាក់សាំង ជាង៤២ពាន់ដូសបានបញ្ជូនទៅកាន់ឃ្លាំងរក្សាទុក ។ ក្រសួងសុខាភិបាលបារាំង បានឡើងគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពី ១ម៉ឺនដល់១ម៉ឺន៥ពាន់នាក់ ជារៀងរាល់សប្តាហ៍ ។ បារាំងមានទីតាំងចាក់វ៉ាក់សាំង ១៨២កន្លែងនៅទូទាំងប្រទេស ។
គិតត្រឹមថ្ងៃទី ១១ខែសីហា បារាំងបានរកឃើញករណីកើតជំងឺអុតស្វា សរុប ២៦៧៣ករណី។ ប៉ុន្តែតួលេខពិតមានខ្ពស់ជាងនេះ៕

...

រូប​ថត​ :​ LP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print