ខេត្តកំពង់ឆ្នាំង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ហៅ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន០៣នាក់ នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចត្រពាំងក្រាញ់ និង បឹងអន្លង់រាំង ស្ថិតនៅក្នុង ឃុំកំពង់ហៅ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ ជាលទ្ធផលបង្រ្កាបបាន៖ របាំងស្បៃមុង ចំនួន ០៤កន្លែង ប្រវែង ២៥០ ម៉ែត្រ,លបលូ ចំនួន០៣គ្រឿង, បង្គោល ចំនួន១៥៥ដើម, ប្រលែងកូនត្រីចម្រុះចំនួន ១៤គីឡូក្រាម។
ក្រោយពេលបង្ក្រាបសម្ភារៈល្មើសខាងលើនេះ ត្រូវបានក្រុមការងារសម្រេចដុតបំផ្លាញចោលនៅកន្លែងតែម្តង។ ចំពោះមុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពើល្មើសច្បាប់នេះ សមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវសាវតាជាតិ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមច្បាប់ ៕ដោយ៖សហការី
...