អាជ្ញាធរក្រុងប៉ោយប៉ែតអំពាវនាវដល់ពលរដ្ឋរស់នៅជាប់មាត់អូរព្រំដែនមានការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនម៉ោងនៅតំបន់ក្រុងប៉ោយប៉ែត ក្នុងនោះអាជ្ញាធរក៌បានអំពាវនាវផងដែរបន្ទាប់ពីការជូនដំណឹងរបស់អាជ្ញាធរថៃជូនដំណឹងមក ឲ្យមានការប្រុងប្រយ័ត្នអំពីស្ថានភាពទឹកអូព្រំដែនផងដែរ។
កាអំពាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះបន្ទាប់ពីលោកនិងកងកម្លាំងទាំងបី
ស្ថាបនចុះពិនិត្យស្ថានការទឹក។
លោកអភិបាលក្រុងប៉ោយប៉ែតគាត
ហ៊ុលមានប្រសាសន៍ថា ខ្ញុំបាទបានដឹកនាំក្រុមការងារកម្លាំងចម្រុះថ្នាក់ក្រុង ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលកំពុងមានសន្ទុះកើនឡើងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។
ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print