អាមេរិក -កូរ៉េខាងត្បូង-ជប៉ុន ធ្វើសមយុទ្ធទប់ស្កាត់ការវាយប្រហារដោយមីស៊ីល

ចែករំលែក៖

នៅថ្ងៃទី ១៥ខែសីហា ក្រសួងការពារជាតិអាមេរិក បានប្រកាសថា អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចូលរួមធ្វើសមយុទ្ធ ប្រកាសអាសន្ន និងតាមដាន ការវាយប្រហារដោយមីស៊ីល នៅតំបន់សមុទ្រហាវៃ។

តាមការប្រកាសរបស់ មន្ទីរបញ្ចកោណអាមេរិក សមយុទ្ធមានឈ្មោះថា Pacific Dragon ចាប់ផ្តើមនៅថ្ងៃទី ៨ដល់ថ្ងៃទី១៤ខែសីហា កន្លងមក ដែលជាការបង្ហាញពីការសន្យារបស់ប្រទេសទាំងបី ដើម្បីទប់ស្កាត់និងការពារសន្តិសុខរួម ក៏ដូចជា ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក។
កាលពីថ្ងៃទី ១៤ខែមិថុនា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup និងសមភាគីអាមេរិក ជប៉ុន បានជួបពិភាក្សាត្រីភាគី ស្តីពីការធ្វើសមយុទ្ធរួម បន្ទាប់ពីកិច្ចប្រជុំ Shangri-La នៅក្នុងប្រទេសសិង្ហបុរី។ ចាប់ពីថ្ងៃទី ២៩ខែមិថុនា ដល់ថ្ងៃទី ៤ខែសីហា ៣ប្រទេសខាងលើ ក៏បានធ្វើសមយុទ្ធ (RIMPAC) ដឹកនាំដោយអាមេរិក ។
ជាមួយគ្នានេះដែរ ប្រទេសទាំងបីបានសម្រេច បន្តធ្វើសមយុទ្ធ នៅចុងឆ្នាំនេះ ។ សមយុទ្ធខាងលើ នឹងធ្វើឲ្យកូរ៉េខាងជើង កាន់តែខឹងសម្បាយ៉ាងខ្លាំង ដោយចាតទុកថានេះជា យុទ្ធសាស្ត្រ ក្នុងការឈ្លានពានទឹកដីកូរ៉េខាងជើង ៕

...

រូប​ថត​ :TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print