ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់សម្រាប់ក្រុមគោលដៅក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតថ្មីឆ្នាំ២០២២ ជាមួយក្រុមគ្រូបង្គោលរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
តាមរយៈវគ្គតម្រង់ទិសនេះ ទន្ទឹមនឹងការបណ្តុះបណ្តាលនូវចំណេះដឹងផ្នែកច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជូនដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាប់ឆ្នោតថ្មី លោកកើត ឆែ បានស្នេីឱ្យសិក្ខាកាមទាំងអស់ក្រៅពី « អរគុណសន្តិភាព » ត្រូវ « ការពារសន្តិភាព » ដែលមានតម្លៃមហាសាល ដើម្បីធានានូវដំណើរការប្រជាធិបតេយ្យមូលដ្ឋានយូរអង្វែងជារៀងរហូត ព្រោះថាបេីប្រទេសមានសង្រ្គាមនោះគឺមិនអាចរៀបចំការបោះឆ្នោតបានឡេីយ។ យ៉ាងណាមិញ ដំណេីរការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានរៀបចំយ៉ាងទៀងទាត់ចាប់តាំងពីឆ្នាំ២០០២ អាចធ្វេីទៅបានក្រោយពេលប្រទេសជាតិយេីងមានសន្តិភាពពេញលេញ ក្រោមការអនុវត្តគោលនយោបាយ «ឈ្នះ=ឈ្នះ» របស់មគ្គុទេសក៍ឯកគឺសម្តេចតេជោ ហ៊ុន សែន៕
ដោយ ស សម