ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ខែសីហាឆ្នាំ២០២២នេះលោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលបានអញ្ជើញដឹកនាំមន្ត្រីសាលាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ ចុះពិនិត្យសកម្មភាពការដាក់លូនិងការងារមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌកំបូល។
យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌកំបូលបានអោយដឹងថា,ការចុះពិនិត្យសកម្មភាពការងារខាងលើរបស់លោកអភិបាលខណ្ឌនាពេលនេះគឺមានពីទី ១- បន្តចុះពិនិត្យសកម្មភាពមន្ត្រីការិយាល័យសាធារណការ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដាក់លូជូនប្រជាពលរដ្ឋនៅអមសងខាងផ្លូវបេតុងវត្តស្វាយផ្អែម ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ និង២- ចុះពិនិត្យស្ថានភាពផ្លូវ-លូក្នុងភូមិ នៅភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដេីម្បីដោះស្រាយសំណេី/សំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកាលពីពេលកន្លងទៅថ្មីៗនេះ៕
ដោយ៖ចន្ទ លីហ្សា