រុស្ស៊ីប្រកាសពីគម្រោងសម្រាប់ស្ថានីយអវកាសថ្មីក្រោយចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS

ចែករំលែក៖

អង្គការអវកាសរុស្ស៊ី Roscosmos បានប្រកាស ពីគម្រោង កសាងស្ថានីយអវកាសថ្មី ដាច់ដោយឡែករបស់ខ្លួន ក្រោយទីក្រុងមូស្គូ សម្រេចចាកចេញពី ស្ថានីយអវកាសអន្តរជាតិ ISS ។

សារព័ត៌មានTass បានផ្សាយថា ក្រុមហ៊ុនផលិតកាំជ្រួចមីស៊ីល អវកាស Energia របស់ Roscosmos បានប្រកាសពីគម្រោង បង្កើតស្ថានីយអវកាស នៅក្នុងវេទិកា Army-2022 ។ ស្ថានីយអវកាសរួមមាន module ស្រាវជ្រាវជាច្រើន និងយាន Oryol នឹងឡើងទៅកាន់ស្ថានីយនាពេលអនាគត។
កាលពីថ្ងៃទី២៦ខែកក្កដា លោក Yuri Borisov អគ្គនាយកអង្គការអវកាសរុស្ស៊ី បានប្រកាសថា រុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ នៅឆ្នាំ២០២៤ ដោយផ្តោតទៅលើ ការសាងសង់ស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួន។ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Yuri Borisov បានបញ្ជាក់ថា អង្គការ Roscosmos នឹងបំពេញ រាល់ភារកិច្ចជាមួយប្រទេស ជាដៃគូមុនពេលចាកចេញពី ស្ថានីយអវកាស ។
លោក Yuri Borisov បន្តទៀតថា «ការសម្រេចចាកចេញពី ស្ថានីយអវកាសISS នៅឆ្នាំ២០២៤ ត្រូវបានកំណត់រួចរាល់ ។ ខ្ញុំគិតថាដល់ពេលដែលយើង ត្រូវចាប់ផ្តើមបង្កើតស្ថានីយ  ដាច់ដោយឡែករបស់ខ្លួនហើយ។
ក្នុងពេលនេះដែរ ចិនបានបង្កើតស្ថានីយអវកាសរបស់ខ្លួន ប្រកបដោយជោគជ័យ ហើយក្រុមអ្នកវិទ្យាសាស្ត្រចិននឹងបញ្ជូន module មួយទៀតប៉ុណ្ណោះ ទៅតភ្ជាប់គឺជាការរួចស្រេច៕ ដោយធីរីណា

...

រូប​ថត​ :​NASA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print