ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងម៉ាឡៃ បានចាត់តាំង លោក វរសេនីយ៍ត្រី វណ្ណ សុផា មេបញ្ជាការរង ដឹកនាំ កម្លាំងអន្តរាគមន៍ផ្នែកសឹករងម៉ាឡៃ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ផងដែរថាស្រុកម៉ាឡៃ គឺជាស្រុកមួយដែលងាយរង និងទឹកជំនន់ជន់លិចផ្ទះសម្បែង បងប្អូនប្រជាពលរដ្ឋ ដោយសារតែភូមិសាស្រ្តស្រុកនេះមានជួរភ្នំច្រើន និងនៅជាប់តាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ជាពិសេស ពេលដែលកំពុងមាន ជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ខ្លាំង សូមប្រុងប្រយ័ត្នចំពោះកូនចៅ ជៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ ហើយទឹកនៅ តែបន្តឡើង៕
ដោយ : សហការី