ជា​ង​សំណង​ម្នាក់ ត្រូវចរន្ត​អគ្គិសនី​ ឆក់បណ្តាលឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ​

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់ជា​មេ​ជាង​សំណង់បានដាក់​ជណ្ដើរ​ឡើង​ផ្សារដែក​របង​ផ្ទះ​ ស្រាប់​តែ​ឆ្លង​​ចរន្ត​អគ្គិសនីឆក់ធ្លាក់​មក​ក្រោម​រងរបួស​ធ្ងន់​ និងត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកតាមឡាំប្រឺតាយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលក៏បានស្លាប់ កាលពីវេលា​ម៉ោង​៥ និង​៤៥នាទី​ល្ងាច​ ថ្ងៃ​ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០២២​ នៅចំនុច​ផ្ទះ​អត់​លេខ​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្រោយ​ផ្សារ​ស្ទឹងមានជ័យ​ចាស់​ ភូមិ​ថ្មី​ សង្កាត់​ស្ទឹងមានជ័យ​ទី​១​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ ។

  សព​ជន​រងគ្រោះ​ មាន​ឈ្មោះ​ សឿន​ ហួន​ អាយុ​ ៤២ឆ្នាំ​ មុខរបរ​ ជាង​សំណង់​ ស្នាក់នៅ​ បន្ទប់​ជួល​ក្បែរ​កន្លែង​កើត​ហេតុ​ ភូមិ​ថ្មី​ សង្កាត់​ស្ទឹងមានជ័យ​ទី​១​ ខណ្ឌ​មានជ័យ​ មាន​ស្រុក​កំណើត​ ខេត្ត​ព្រៃ​វែង​ ។ 

  បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ ជនរងគ្រោះ​ជាមេជាង រួមនិងប្រពន្ធបាននៅបង្ហេីយ​ការ​ងារ​ ដោយ​បុរស​ប្តី​បានដាក់​ជណ្ដើរ​ឡើង​ផ្សារ​របង​ផ្ទះ​ ខណៈ​ដែល​ឡើង​ទៅ​ ក៍ស្រាប់​តែ​ជនរងគ្រោះ​មិន​ដឹងថា​ប៉ះ​ជាមួយ​និង​ខ្សែ​ភ្លើង​ដែល​ដាច់​រលាត់​ត្រង់​ណា​នោះ​ទេ​ បានធ្វើ​ឲ្យជនរងគ្រោះ​ឆក់ និងត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ ជួយ​ទាញ​ទម្លាក់​មក​ក្រោម​ ។ ពេលនោះ​ក៍មាន​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ នាំគ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​​បឋម​ តែ​ជនរងគ្រោះ​នៅ​តែ​មិន​ដឹង​ខ្លួន​ ក៍បាន​នាំ​គ្នា​លើក​ដាក់​តាម​ឡាំប្រឺតា យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ តែ​ទៅ​ដល់​មន្ទីរពេទ្យ​ ជន​រងគ្រោះ​បានដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​   

    គួរបញ្ចាក់ថា ខណៈក្រុមអ្នកសារព័ត៌មានចុះទៅដល់ចំណុចទីតាំង​កេីត​ហេតុ​ ក៍មាន​ការ​លាក់​លៀម​ ក្នុង​ករណី​ចរន្ត​អគ្គិសនីឆក់​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ហើយ​ក៍មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​មួយ​ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ ឬ​ធ្វើ​កោសល្យវិច័យ​អ្វី​នោះ​ទេ​ ។ ដោយឡែកសព​ជន​រងគ្រោះ​ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕ ដោយ ៖ ភារ៉ា ដង្កោ

...

IMG_5741

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print