នៅថ្ងៃទី១៦ ខែសីហា យន្តហោះធុនតូច មួយគ្រឿងបានធ្លាក់ចូលបឹង ស្ថិតនៅព្រំដែនរដ្ឋ Arizona និង Utah របស់អាមេរិក បណ្តាលឱ្យមនុស្ស ២នាក់ ស្លាប់និង ៥នាក់រងរបួសធ្ងន់។
ស្នងការប៉ូលិសតំបន់ Kane រដ្ឋ Utah បានប្រកាសថា សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា គាត់បានមើលឃើញយន្តហោះធ្លាក់ចូលក្នុងបឹង Powell ជិតជ្រលងភ្នំ Face នៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី ១៦ ខែសីហា (ពេលវេលាអាមេរិក)។ ក្នុងពេលគ្រោះថ្នាក់ នៅលើយន្តហោះ មានអ្នកដំណើរ៦នាក់ និងអាកាសយានិកម្នាក់។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ សហរដ្ឋអាមេរិក (FAA) បានឱ្យដឹងថា អាកាសយានិកបើកយន្តហោះ Cessna 207 បានប្រកាសថា មានបញ្ហាម៉ាស៊ីនមុនពេលជួបគ្រោះថ្នាក់។ យន្តហោះត្រូវបាន គេរកឃើញនៅក្នុងទឹកជម្រៅ៣៧ ម៉ែត្រ ហើយក្រុមមុជទឹកបានព្យាយាមជួយយកសពចេញពីយន្តហោះ។
អ្នកដំណើរ ៣នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង St. George តាមយន្តហោះ។ ជាមួយគ្នានេះដែរ មានអ្នករងរបួសស្រាលពីរនាក់ ត្រូវបានដឹកជញ្ជូន តាមទូកទៅកាន់កោះ Antelope Marina ហើយបន្តបញ្ជូន ទៅកាន់មន្ទីរពេទ្យក្នុងស្រុក Page ៕ ដោយធីរីណា
រូបថត :Getty Images/Twitters