Grazprom ព្រមានថាតម្លៃឧស្ម័ននៅអឺរ៉ុបនឹងកើនឡើង៦០%នៅរដូវរងា

ចែករំលែក៖

នៅថ្ងៃទី១៦ខែសីហា ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានព្រមានថា តម្លៃឧស្ម័នហ្គាស នៅក្នុងតំបន់អឺរ៉ុប នឹងកើនឡើងដល់ទៅ ៦០% ក្នុងរដូវរងាខាងមុខ។ តម្លៃឧស្ម័នបានឡើងថ្លៃ ពី ២៥០០ដុល្លារក្នុង១០០០ម៉ែត្រគូប ហើយអាចនឹងកើនឡើងដល់ទៅ ៦០% គឺឡើងដល់៤ពាន់ដុល្លារក្នុង១០០០ម៉ែត្រគូប ។

តម្លៃថាមពលហ្គាស នៅក្នុងតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ ជាប្រវត្តិសាស្ត្រនាពេលកន្លងមក ដោយមានតម្លៃជិត ៣៩០០ដុល្លារ ក្នុង១០០០ម៉ែត្រគូប នាថ្ងៃទី៧ខែមីនា ឆ្នាំ២០២២ ហើយតម្លៃនេះនឹងបន្ត កើនឡើងនៅរដូវរងាខាងមុខ។
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានលើកឡើងថា តម្លៃឧស្ម័ននៅក្នុងតំបន់អឺរ៉ុប អាចកើនឡើងជាប្រវត្តិសាស្ត្រ ជាង៤ពាន់ដុល្លារក្នុង១ពាន់ម៉ែត្រគូប ។ តាមការប្រកាស នៅថ្ងៃទី ១៦ ខែសីហា តម្លៃឧស្ម័ននៅក្នុងតំបន់អឺរ៉ុប មានជាង២៥០០ដុល្លារក្នុង១ពាន់ម៉ែត្រគូប ។ តាមការព្យាករតម្លៃនេះ នឹងបន្តកើនឡើងខ្ពស់នៅរដូវរងាខាងមុខ ។
តាមការលើកឡើងរបស់ Gazprom ក្នុងរយៈពេលជាង៧ខែដើមឆ្នាំ២០២២ ក្រុមហ៊ុននេះបានកាត់បន្ថយ ការនាំចេញថាមពលរហូតដល់ ៣៦,២% នៅសល់ប្រមាណតែ ៧៨,៥ ពាន់លានម៉ែត្រគូបប៉ុណ្ណោះ។
ចាប់តាំងពីថ្ងៃទី ២៧ខែកក្កដា បំពង់បង្ហូរឧស្ម័នហ្គាស Nord Stream បានបញ្ជូនថាមពលតែ២០%ប៉ុណ្ណោះ។ នៅថ្ងៃទី ២៥ខែកក្កដា ក្រុមហ៊ុន Gazprom បានប្រកាសផ្អាកដំណើរការ tuabin មួយនៅស្ថានីយ Portovaya។ ដូច្នេះបំពង់បង្ហូរឧស្ម័ន Gazprom នៅប្រើប្រាស់ Tuabin តែមួយប៉ុណ្ណោះ ៕ ដោយធីរីណា

...


រូប​ថត​ :​ Getty /TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print