លទ្ធផលនៃការចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : នៅព្រលប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និយោជក ឬម្ចាស់ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា យោងតាមសេចក្ដីណែនាំលេខ ០៣៥/២២ ក.ប/ស.ណ.ន.ប.ស.ស. ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីយុទ្ធនាការផ្សព្វផ្សាយរបប សន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយនៅតាមរោងចក សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានចំនួន ១ ៣៣៥លើក មានកម្មករ និយោជិតចូលរួមចំនួន ៦៥៤ ០៥៥នាក់ ស្រី ៤៦៨ ៩៥៣នាក់។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពី ភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះឡើង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print