បុរសម្នាក់បើករថយន្តជ្រុលបុកឡើងទ្រូងផ្លូវឆ្លងមកផ្លូវម្ខាងទៀតមកបុកម៉ូតូនឹងរថយន្តដឹកអ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងល្បឿនរេចង្កូតឡើងសួនផ្លូវជ្រុលទៅបុកម៉ូតូ រួចបន្តទៅបុកផ្ទប់រថយន្តដឹកអ្នកដំណើរចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកអ្នកដំណើរមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BN-1940 បើកបរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតមកលិច រួមទាំងមានម៉ូតូស្គុបពីមួយគ្រឿងទៀត មិនចាំស្លាកលេខបើកស្របទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញ បុរសម្នាក់រួមដំណើរ ជាមួយបុរសម្នាក់ទៀត ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកLexusRX330ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-7986 បើកបរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងសួនផ្លូវបួងចង្កូត មកខាងឆ្វេងដៃទាំងបញ្រ្ចាស់ផ្លូវ បានជ្រុលទៅបុកម៉ូតូស្គុបពីមួយគ្រឿង រួចបន្តទៅបុកផ្ទប់រថយន្តដឹកអ្នកដំណើរចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហើយភ្លាមនោះដែរ អ្នកបើករថយន្តបង្កនឹងអ្នករួមដំណើរ បានបើកទ្វារចេញពីក្នុងរថយន្ត រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងនឹងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំម្ចាស់រថយន្តបង្កចូលមកដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print