កូនបង្កើតដែលវាយឪពុករបស់ខ្លួន នៅស្រុកមោងឫស្សី​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ហើយ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ខេត្ត​បាត់ដំបង​ ចាប់ឃាត់ខ្លួនកូនបង្កើតដែលវាយឪពុករបស់ខ្លួនបាន​ហើយ​ កាលពីវេលាម៉ោង​ ៧​ និង៣០នាទី​យប់​ថ្ងៃទី១៧​ ខែសីហា ឆ្នាំ២០ ២២ ត្រង់ចំណុចក្រុមទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់​ដំបង​​។

​របាយការណ៍​ដដែល​បន្តថា​ កាលពីយប់ថ្ងៃ​ទី១៦​ ខែសីហា​ ឆ្នាំ២ ០២២​ វេលាម៉ោង២២ និង៣៥នាទីត្រង់ចំណុចក្រុម ទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ក្នុងគ្រួសារ)ទាក់ទងទៅនឹងជនរងគ្រោះ(ដែក ស្បែង )មួយបានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ាញ់ មាន ភេទប្រុ ស អាយុ៣៣ឆ្នាំ រស់ នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយដែកស្បែង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ម៉ុក ម៉ាញ់ ភេទប្រុ ស អាយុ៧១ឆ្នាំ រស់នៅ​ចំណុចកើតហេតុ ត្រូវជាឪពុក បង្កើត(ជរាពិការភាព) ចំនួន០១ដែកស្បែងចំលើក្បាលខាងឆ្វេងបណ្តាលឱ្យរងរបួស​ ដែលករណីនេះសមត្ថកិច្ចអះអាងថា​ ដោយសារតែកូនបង្កើតរូបនេះស្រវឹង​ស្រា។

ក្រោយពីពេលកើតហេតុគ្រួសារជនរងគ្រោះបាន រាយការណ៍មកសមត្ថកិច្ចន​គរ​បាល ហេីយស្របតាមមតិដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ​ បានចុះធ្វើការស្រាវជ្រាវនិងបានឃាត់​ខ្លួនជនសង្ស័យឈ្មោះ ម៉ាញ់ មាន រួចបញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print