អនុវត្តដីកា​តុលាការ​ខេត្ត​បាត់ដំបង​ ឃាត់ខ្លួនបុរសម្នាក់​ ជាមុខសញ្ញាគ្រឿង​ញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ មុខសញ្ញាគ្រឿងញៀនម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី អនុវត្តដីកា​តុលាការ​ខេត្ត​បាត់ដំបង​ ចាប់ឃាត់ខ្លួន។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ កាលពីថ្ងៃ​ទី១៧​ ខែ​សីហាម្សិលមិញនេះ​ ​វេលាម៉ោង ០៩​និង៣០នាទី​ នៅវាលស្រែចំណុចក្រុមទី០២ ភូមិមោងឃុំមោង ស្រុកមោង ឫស្សី ខេត្តបាត់ដំបង​ លោកវរសេនី​យ៍ឯក​ ស​គឹមឡុង​ អធិការនគរបាលស្រុក​មោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៨៩ ចុះថ្ងៃទី​០៦ ខែមិ​ថុ​នា ឆ្នាំ២០២២ របស់លោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ គង់ នន់ ហៅ​នុ ភេទប្រុស អាយុ៣៦ឆ្នាំ រស់​នៅភូមិចុង​សំណាយ ឃុំជ្រៃ ស្រុកមោ​ង​ ឫស្សី ខេត្តបាត់ដំបង​ ត្រូវបានចោទប្រកា​ន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន​ ប្រព្រឹត្តនៅភូមិរលួស​ ឃុំមោង​ស្រុកមោ​ងឫស្សី​ ខេត្តបាត់​ដំបង​ កាលពីថ្ងៃទី១៥ខែ​មីនា​ឆ្នាំ២០២២។

បច្ចុប្បន្នជនត្រូវចោទ​ នៅព្រឹក​ថ្ងៃ​ទី១៨​ ខែសីហា​នេះ​ ត្រូវ​បានឃាត់ខ្លួនជាបណ្តោះអាសន្ននៅ​អធិការដ្ឋាននគរ​បាលស្រុកមោងឫស្សី​ ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print