(ភ្នំពេញ)÷នៅទីស្តីក្រសួងការពារជាតិ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានបេីកកិច្ចប្រជុំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកំណែទំរង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពីមេញ្ជាការ មេបញ្ជាការរង អគ្គនាយក អគ្គនាយករង នាយក និងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ជាច្រើនរូបទៀត ។
ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា៖ គោលបំណងនៃកិច្ចប្រជុំក្រុម ការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីត្រួតពិនិត្យការងារនិងការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយដល់ថ្នាក់ដឹកនាំក៏ដូចជានាយទាហានទទួលបន្ទុក ការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញអោយការអនុវត្តភារកិច្ចជំនាញហិរញ្ញវត្ថុអោយចំគោលដៅ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្វវត្ថុ និង រាជរដ្ឋាភិបាលបានដាក់ចុះ ធ្វើយ៉ាង ណាគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈអោយបានល្អ ។
លោក ម៉ឹង សំផន ជំរុញអោយតាមអង្គភាពនីមួយៗគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិកាការពារជាតិអោយបានសមស្រប សន្សំសំចៃនិងមានគណនីយភាព ។ លោកបានបន្តថា៖ ការចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗ ស្របតាមផែនការជំនាញនិងទៅតាមប្រភេទទ័ពនិងទៅតាមជំនាញខុសៗគ្នា ហើយការការកែទម្រង់គឺ ធ្វើ ឡើងអោយសមស្របតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសារណៈ ។
លោករដ្ឋលេខាធិការ ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និង ការអភិវឌ្ឍន៍រីចំរើនលើគ្រប់វិស័យ ជាពិសេសក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តជម្ងឺឆ្លងរាតត្បាតកូវីដ១៩ក្តីក៏សេដ្ឋកិច្ចជាតិ មានការងេីបឡេីងវិញគួរកត់សំគាល់ហេីយរាជរដ្ឋា ភិបាលបានបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ដល់កងកំលាំងប្រដាប់អាវុធ,មន្ត្រីរាជការ,កម្មករ ដែលបានរួម ចំណែកលើកកំពស់ជីវភាពរស់នៅកាន់តែប្រសើជាងមុន ។
ក្នុងឱកាសកិច្ចប្រជុំនោះដែរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ជុំវិញការអនុវត្ត ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តជំនាញហិរញ្ញវត្ថុនេះបានត្រឹមត្រូវស្របទៅតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕
ដោយ៖ សូរិយា