នាយឧត្តមសេនីយ៍ សែម សុវណ្ណនីចុះជួបសំណេះ សំណាល និងសួរសុខទុក្ខកង កម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្ត រាយ ដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មា ធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំគណៈប្រតិភូនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរា គមន៍សង្រ្គោះគ្រោះមហន្តរាយ ដោយសារទឹកជំនន់ នៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋា ភិបាល ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ឆ្នាំ២០១៩-២០២៣) និងគោលការណ៍សំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាព វប្បធម៌ កេរដំណែល ទ្រព្យ សម្បត្តិ និងប្រព័ន្ធអេកូឡូស៊ីពីឥទ្ធិពលគ្រោះថ្នាក់នៃគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

ដូច្នេះហើយ បានជាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ធ្វើការហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជា លើផ្នែកជួយសង្គ្រោះគ្រោះមហន្តរាយដោយសារទឹកជំនន់ ដែលមានរយៈពេល០៣សប្តាហ៍ ចាប់ពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ និងយោធាចារ្យ ១០នាក់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ដោយ សារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំផងនោះ ស្ថានភាពទឹកជំនន់អាចនឹងមានដោយយថាហេតុ នៅតាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចនេះកង កម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។

នាយឧត្តមសេនីយ៍ ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា​ ទៀ បាញ់ និងឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តាំផ្ញើសួរសុខទុក្ខ និងណែកនាំ ​ដល់នាយទាហាន នាយទាហានរង និងពល ទាហាន ជាសិក្ខាកាមទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការដែលមានស្រាប់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន និងថែទាំសុខភាពអោយបានល្អ ៣កុំ ៣ការ ពារ ដើម្បីជៀសវាងនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print