ភ្លៀងខ្យល់ខ្លាំងបង្កជាជំនន់ទឹកភ្លៀងនៅទីក្រុងប៉ារីសរយៈពេលខ្លី(មានវីដេអូ)

ចែករំលែក៖

កន្លងមកនៅក្នុងប្រទេសបារាំងនិងប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប បានប្រឈមនឹងសីតុណ្ហភាពក្តៅខ្លាំង បង្កឱ្យមានភ្លើងឆេះព្រៃជាច្រើនកន្លែងនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសបារាំងជាដើម។
កន្លងមកថ្មីៗនេះ មានព្យុះមួយបានវាយប្រហារចូលដីគោកក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំងនាល្ងាចថ្ងៃទី១៦ខែសីហាឆ្នាំ២០២២។ ព្យុះមានល្បឿនខ្យល់ដល់ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានគេកត់សម្គាល់ឃើញនៅតំបន់តួអេហ្វហ្វែល ជាតំណាងនៃប្រទេសបារាំង ។ ក្នុងរដ្ឋធានីទាំងមូលគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់។
ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ កម្រិតទឹកបានកើនឡើងដល់ទៅ៤០មិលី្លម៉ែត្រ ស្មើនឹងកម្រិតទឹកភ្លៀងកន្លះខែក្នុងស្ថានភាពអាកាសធាតុធម្មតាក្នុងរដូវវស្សា។ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យផ្លូវថ្នល់នៅក្នុងទីក្រុងប៉ារីស និងតាមបណ្តាស្ថានីយរថភ្លើងត្រូវលិចលង់បង្កឱ្យ កកស្ទះចរាចរណ៍។
ជាច្រើនសប្តាហ៍កន្លងមកទីក្រុងប៉ារីសនិងទីក្រុងជាច្រើនទៀតក្នុងប្រទេសបារាំង និងប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប បានទទួលរងសីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មានពីមុនមក បង្កឱ្យមានស្ថានភាពខ្វះទឹក រាំងស្ងួត ភ្លើងឆេះព្រៃ …៕

ដោយធីរីណា

...


រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print