ករណី​បាត់កូនស្រីខ្មែរឥស្លាមម្នាក់​ នៅខេត្ត​ព្រះសីហនុ​ រកឃើញ​ហេីយ​ តាមពិតនាងមក…

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅវេលាម៉ោង១០យប់ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២២ថា៖​ ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុកឈ្មោះ លី សារី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ឥស្លាម បច្ចុប្បន្នស្នាក់នៅ ភូមិឃ ឃុំច្រាំងចំរេះពីរ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជាងភ្លើង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថ្មី​ៗ​នេះ​ សុំប្តឹងពីករណីបាត់មនុស្ស (បាត់កូនស្រី) ឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៣០នាទី មិនដឹងទៅទីណានោះទេ ។

របាយការណ៍​ដដែល​បន្តថា​ ក្រោយមកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុង ស្រុក និងតាមបណ្តាការិយាល័យជំនាញស្រាវជ្រាវជាបន្ទាន់ ។

ជាក់ស្ដែង​ជាលទ្ធផល កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានស៊ើបអង្កេតស្រាវជ្រាវស្វែងរកឃើញ និងសង្រ្គោះជនរងគ្រោះឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ សិស្ស នៅចំណុចម្តុំអូរពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៩និង២០នាទីយប់ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២២ ។

ប្រភពដដែលបន្តថា​ យោងតាមការសួរបំភ្លឺពីជនរងគ្រោះឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី បានឱ្យដឹងថា ខ្លួនបានមកខេត្តព្រះសីហនុដោយខ្លួនឯង ដោយពុំមានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ គឺមានគោលបំណងមករកការងារធ្វើ ។

ចំពោះ​ករណីខាងលើនេះ​ កម្លាំងជំនាញបានប្រគល់យុវតីទៅឱ្យក្រុមគ្រួសារ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print