មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ក្នុងសកម្មភាពមនុស្សធម៌

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រឿងឧបភោគ បរិភោគរួមមាន អង្ករចំនួន ០៥តោន,មីចំនួន ៣០០កេស,ទឹកស៊ីអីវចំនួន ១០០យួរ, ទឹកត្រីចំនួន ១០០យួរ ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  និងលោកស្រី ពេជ ចន្ទមុន្នី ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  តាមរយៈក្រុមការងារលោកមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តបម្រើសកម្មភាពមនុស្សធម៌ ផ្តល់ជូនដល់អតីយុទ្ធជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតជីវភាព និងព្រះសង្សគង់នៅតាមទីអារាមមួយចំនួន នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។

ក្នុងនាមតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាយទាហាន នាយទាហានរង និងពលទាហាន លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់នូវស្បៀងអាហារ និងថវិកា ជូនដល់បញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននិងប្រជាជននៅខេត្តកំពង់ធំក្នុងរយៈពេលកន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្ននេះ ហេីយ បងប្អូន​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ ដែល​បាន​ទទួល​អំណោយស្បៀង​អាហារ​ និង​ថវិកា​របរបស់លោក ហ៊ុន​ ម៉ាណែត​ ននិងលោកស្រីនាពេល​កន្លង​មក​ និងសូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះ​ទឹកចិត្ត​សប្បុរស​ធម៌​របរបសលោក ននិងលោកស្រី និង​សូម​គោរព​ជូន​ពរ លោក លោកស្រី ព្រមទាំង​បុត្រា​បុត្រី​ទទួលបាន​នូវ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តនាំយកនូវស្បៀងអាហារដែលបានផ្តល់ជូននេះ ទៅឧបត្ថម្ភជូនឱ្យដល់ដៃបងប្អូន ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ៕

...

ដោយ៖ មន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print