បាត់ខោឣាវញឹកពេកដាក់កាមេរ៉ាទើបដឹងថាកម្មករជាឣ្នកលួច ហៅសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យកម្នាក់ជាកម្មកររោងចក្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ថៅកែបន្ទាប់ពីជននេះត្រូវបានមើលតាមកាមេរ៉ាឃើញធ្វើសកម្មភាពលួចខោឣាវរោងចក្រ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១០និង២៩នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងរោងចក្រឣារាលស្ថិតក្នុងភូមិត្បេះ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ ឈួន សុីណា ភេទប្រុស ឣាយុ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។

ប្រភពពីសមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថា បន្ទាប់ពីថៅកែរោងចក្រមានការសង្ស័យថា រោងចក្រចេះតែបាត់ខោឣាវខាងរោងចក្រក៏បានបំពាក់កាមេរ៉ាថតរូបនៅក្នុងរោងចក្រដើម្បីចង់ដឹងថា តើមូលហេតុអ្វីបានចេះតែបាត់ខោឣាវ ។ ប្រភពបន្តថា បន្ទាប់ពីដាក់កាមេរ៉ា ហើយស្រាប់តែខាងថៅកែបានមើលឃើញជននេះកំពុងធ្វើសកម្មភាពលួចខោឣាវក៏រាយការណ៍មកសមត្ថកិច្ចឲ្យចុះទៅឃាត់ខ្លួនតែម្តង។

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយឃាត់ខ្លួនសាកសួររួចសមត្ថកិច្ចបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីចាត់ការបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះមិនបានឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួនឡើយដោយរូបគេបានបដិសេធថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចប្រាប់ថានឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីឲ្យចៅក្រមសុើបសួរចាត់ការតាមនីតិវិធីបន្តទៀត៕

IMG-20160513-WA0024

IMG-20160513-WA0026

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print