តោខៀវ Chelsea របូតរហូត៣គ្រាប់ក្រោមថ្វីជើង Leeds ខណៈ Man City បានត្រឹមស្មើ

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Leeds United បានបង្ហាញទម្រង់លេងល្អសម្រាប់សប្តាហ៍ទី៣ ដើម្បីទទួលជ័យជម្នះ នៅ Premier League លើក្រុមតោខៀវ Chelsea កាលពីថ្ងៃអាទិត្យ ទី២១ សីហា ខណៈដែលពួកគេបានបន្តការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអាមេរិកលោក Jesse Marsch

ក្រុមម្ចាស់ផ្ទះ Leeds បានគ្រប់គ្រងបាល់ក្នុងតង់ទី១បានល្អ ដោយធ្វើការនាំមុខក្រុមភ្ញៀវ Chelsea រហូតដល់២គ្រាប់ គឺគ្រាប់ទី១រកបានដោយកីឡាករ Brenden Aaronson នៅនាទីទី៣៣ បន្ទាប់ពីមានកំហុសដ៏ធំធេងពីអ្នកចាំទី Edouard Mendy ដែលអនុញ្ញាតឱ្យកីឡាករអាមេរិករូបនេះស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ Premier League មុនពេលកីឡាករ Rodrigo បានតែតបញ្ចូលទីគ្រាប់ទី២នៅនាទីទី៣៧។

 ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Leeds នៅតែគ្រប់គ្រងស្ថានភាពក្នុងទីលានបានល្អ បើទោះបីជាមានការព្យាយាមវាយបកពីក្រុមភ្ញៀវ Chelsea ក៏ដោយ ហើយនៅនាទីទី៦៩ កីឡាករ Jack Harrison រកបានគ្រាប់ទី៣ មុនពេលដែលកីឡាករ Kalidou Koulibaly របស់ Chelsea ត្រូវបានបណ្តេញចេញនៅចុងម៉ោងដោយសារបង្កកំហុសលើកីឡាករ Leeds

ការទទួលជ័យជម្នះជាលើកទី២ក្នុងពេលចាប់ផ្តើមយុទ្ធនាការថ្មីនេះបានជួយឱ្យ Leeds ឡើងមកលេខ២ ក្នុងតារាងបណ្តោះអាសន្នដោយមាន៧ពិន្ទុ ខណៈដែលការចាញ់លើកដំបូងរបស់ Chelsea ធ្វើឱ្យពួកគេធ្លាក់ក្នុងចំណាត់ថ្នាក់ទី១២មាន៤ពិន្ទុប៉ុណ្ណោះ។

លោក Thomas Tuchel គ្រូ បង្វឹក Chelsea បាន និយាយ ថាយើង បាន ស៊ុត បាល់ បញ្ចូល ទីដោយ ខ្លួន ឯង និង បាន បណ្តោយ ឲ្យ មាន គ្រាប់ បាល់ បញ្ចូល ទី១។ ការបរាជ័យគឺគ្មានអ្វីទាក់ទងនឹងទម្រង់លេង និងមិនមានជាប់ទាក់ទងនឹងស្ទីលរបស់ Leeds នោះទេ។ យើង អាច ក្លាយ ជា ក្រុម ល្អជាង ប៉ុន្តែ បន្ទាប់ មកលទ្ធផល ពី ការ ប្រកួតក្នុងតង់ទី១។ ខ្ញុំ មិន ឃើញ ទំនាក់ទំនង ដែល យើងចាញ់ ទម្រង់ លេង របស់ Leeds ទេ

 ចំណែកក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកមេឃខៀវ Manchester City បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ Newcastle United ៣ទល់៣ក្នុងការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យនោះដែរ ដែលក្រុមភ្ញៀវបានរកគ្រាប់បាល់តាមស្មើនៅតង់ទី២។ គ្រាប់ បាល់របស់ Erling Haaland និង Bernardo Silva បាន ជួយ ឱ្យ Manchester City សង្គ្រោះ ពី ការ ស៊ុត បាល់ បញ្ចូល ទី២ គ្រាប់ ដើម្បី ស្មើ ជាមួយ Newcastle United ក្នុង ការ ប្រកួត ក្របខ័ណ្ឌ Premier League នៅ កីឡដ្ឋានSt James’ Park

 ការប្រកួតរវាងក្រុមទាំងក្នុងតង់ទី១មិនទាន់បាន៥នាទីស្រួលបួលផងកីឡាករ Ilkay Gundogan បានបើកការស៊ុតបញ្ចូលទីនាំមុខឱ្យក្រុមជើងឯក Man City ដោយការវាយបកចូល ប៉ុន្តែអ្វីៗបានប្រែប្រួលដោយក្រុមម្ចាស់ផ្ទះបានតាមស្មើវិញតាមរយៈកីឡាករMiguel Almiron នៅនាទីទី២៨ពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Allan Saint-Maximin

 កីឡាករ Saint-Maximin បានព្យាយាមបន្ថែមទៀតសម្រាប់ក្រុម Newcastle ដោយបានបង្កើតឱកាសឲ្យកីឡាករ Callum Wilson រកបានគ្រាប់បាល់ទី២ក្នុងពាក់កណ្តាលតង់ទី១ នៅនាទីទី៣៩ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Newcastle នាំមុខ២ទល់១។ ចូលដល់តង់ទី២ ក្រុមនេះរកបានគ្រាប់ទី៣ ពីការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យដោយកីឡាករ Kieran Trippier នៅនាទីទី៥៤។

 យ៉ាង ណា មិញលទ្ធផលនេះ បាន ជំរុញ ឱ្យ Man City មានការព្យាយាមស្វែងរកគ្រាប់បាល់តាមស្មើ រហូតដល់នាទីទី៦០ខ្សែប្រយុទ្ធ Haaland វាយ បករកបាន១គ្រាប់ ហើយនៅនាទីទី៦៤ Bernardo Silva រកបាន១គ្រាប់ទៀតបន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Kevin De Bruyne ធ្វើ ឱ្យលទ្ធផល ស្មើគ្នា

 ក្រុម Man City បានគ្រប់គ្រងបាល់បានច្រើននៅចុងតង់ទី២ ដើម្បីព្យាយាមស្វែងរកជ័យជម្នះ ប៉ុន្តែនៅតែមិនអាចកែប្រែលទ្ធផលស្មើគ្នានេះបានដែលធ្វើឱ្យក្រុមនេះឈរនៅលេខ២ក្នុងតារាងដោយមាន៧ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ២ពិន្ទុ ខណៈដែលក្រុម Newcastle ស្ថិតនៅលេខ៦ មាន៥ពិន្ទុ។

 ក្រោយចប់ការប្រកួតខ្សែបម្រើប្រយុទ្ធ Bernardo Silva បាននិយាយថាយើងបានស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទីទី៥៤វាលឿនណាស់។ ខ្ញុំមានការខកចិត្តបន្តិចដែលយើងមិនបានស៊ុតបញ្ចូលទីគ្រាប់ទី៤ប៉ុន្តែនៅតែមានប្រតិកម្មល្អពីក្រុម។ យើងចង់ទទួលបានជ័យជម្នះ ហើយខ្ញុំគិតថាយើងធ្វើបានពេញមួយការប្រកួត ប៉ុន្តែ Man City គឺជាក្រុមកំពូលមួយ ហើយពួកគេមានគុណភាពនៃកីឡាករដើម្បីឱ្យពួកគេត្រលប់មកការប្រកួតវិញដ៏អស្ចារ្យ (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print