អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសន្យាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន ថាអ៊ុយក្រែននឹងមិនអាចចូលជាសមាជិកណាតូបានឡើយក្នុងរយៈពេល៣០ឆ្នាំខាងមុខ។
កាលពីចុងសប្តាហ៍កន្លងមក អធិការបតីអាល្លឺម៉ង់ លោកOlaf Scholz បានបង្ហើបពីខ្លឹមសារមួយចំនួននៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីស្តីពីស្ថានភាពអ៊ុយក្រែន។ លោក Olaf Scholz មិនបានបញ្ជាក់ថាលោកបានជួបពិភាក្សាជាមួយលោកពូទីននៅពេលណានោះឡើយ ប៉ុន្តែលោកបានសន្យាជាមួយរុស្ស៊ីថា អាល្លឺម៉ង់នឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូឡើយក្នុងរយៈពេល៣០ឆ្នាំខាងមុខ ។
អធិការបតីអាល្លឺម៉ង់បានបញ្ជាក់ទៅកាន់ប្រធានាធិបតីពូទីនថា
«ណាតូមិនមែនជាការគំរាមកំហែងដល់រុស្ស៊ីនោះឡើយ ហើយអ៊ុយក្រែនមិនអាចចូលជាសមាជិកណាតូក្នុងរយៈពេល៣០ឆ្នាំខាងមុខ»។ លោក Olaf Scholz បន្តទៀតថា សហគមន៍អឺរ៉ុបបានមើលស្រាលទៅលើផលប្រយោជន៍ជាតិរបស់រុស្ស៊ី ទើបបានមានសង្គ្រាម។
អធិការបតីអាល្លឺម៉ង់បានបញ្ជាក់ទៀតថា លោកនឹងមិនបោះបង់កិច្ចពិភាក្សាជាមួយរុស្ស៊ីនោះឡើយ។
បច្ចុប្បន្ន សហគមន៍អឺរ៉ុបងាកទៅរកប្រទេសរុស្ស៊ីវិញហើយក្នុងពេលដ៏សំខាន់បំផុត ។ កន្លងមកប្រទេសជាច្រើន ក្នុងតំបន់អឺរ៉ុប បានគាំទ្រដល់ការស្ទង់មតិផ្តាច់ខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅចូលជាមួយរុស្ស៊ី៕
រូបថត : AP