កម្លាំង​ចម្រុះ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ សហការណ៍ជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត។

ប្រភពដដែលបន្តថា​ ការអនុវត្ត​ច្បាប់ចរាចរណ៍​នៅចំណុចគោលដៅនេះ ដោយ​សារប្រជាពលរដ្ឋគាត់ឧស្សាហ៍ជិះបញ្រ្ជាស់ញឹកញាប់ ពេលដែលកម្លាំងចុះអនុវត្តច្បាប់ និងណែនាំផ្សព្វផ្សាយពីផលប៉ះពាល់ពីការជិះបញ្រ្ជាស់ បានកាត់បន្ថយយ៉ាងច្រើន នៅលេីផ្លូវជាតិលេខ​៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

គួរជម្រាបដែរថា​ កាលពីថ្ងៃទី​២១​ ខែសីហា​ម្សិលមិញនេះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ចំនួន​៣​នាក់​ របួសធ្ងន់​ ៧​នាក់​ (​ស្រី​១​នាក់​)​ របួសស្រាល​ ៦​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​ និងក្រុមគ្រួសារ​​៕

...

​ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print