ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមព្រំដែនជើងភ្នំដងរ៉ែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការជន់លិច

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមព្រំដែនជើងភ្នំដងរ៉ែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការជន់លិច។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះដែរ ក្រោមការណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងចម្រុះ ភ្ជាប់ជាមួយសម្ភារសង្គ្រោះជាច្រើនប្រភេទ ដឹកនាំដោយ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ និងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ឧត្តមសេនីយ៍ឯក ស្រីឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានចុះជួយប្រជាពលរដ្ឋដែលផ្ទះរបស់គាត់រងការលិចលង់ដោយទឹកជំនន់ នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ទៀតថា, ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នា បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួននៅតាមបន្ទាត់ព្រំដែនជន់លិចដល់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងនោះកងកម្លាំងអន្តរាគមន៍បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋក្នុងទីតាំង ដែលបានត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print