នារីម្នាក់ត្រូវជនសង្ស័យពីរនាក់ ល្បួងដោះយកសម្ភារៈបានសម្រេចគិតជាប្រាក់អស់ប្រហែល ៥០០ដុល្លារ នៅខណ្ឌ​ពោធិ៍​សែនជ័យ​

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់សង្ស័យត្រូវថ្នាំសណ្តំគេ រួចជនសង្ស័យពីរនោះបានល្បួងឲ្យដោះយកសម្ភារៈមានតម្លៃ មួយចំនួនបានសម្រេចគិតជាប្រាក់អស់ប្រហែលជា៥០០ដុល្លារ

ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ នឹង២០នាទីព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌ​ពោធិ៍​សែនជ័យ​  រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ រតនា ភេទស្រី អាយុ១៩ឆ្នាំ មុខ​របរជាកម្មការនីរោងចក្រ បច្ចុប្បន្នស្នាក់នៅម្តុំផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យ៣។

តាមប្រភពព័ត៍មានពីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានដើរចេញពីកន្លែងធ្វើការដូចធម្មតាដែលនៅរោងចក្រកាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់ចោមចៅ១ខណ្ឌ​ពោធិ៍​សែនជ័យ ខណៈដែលធ្វើដំណើរមកដល់ខាងមុខរោងចក្រ ស្រាប់តែមានស្រ្តីពីរនាក់បានដើរមកជិតហើយបានទះស្មារខ្លួនមួយដៃ រួចក៏បានឲ្យឡើងជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកជាមួយជនសង្ស័យទាំងពីរនាក់ ហើយពួកគេក៏បានដឹកយកមកដល់ផ្លូវ២០០៤នៅម្តុំស្តុបអង្គតាមិញ ពេលនោះជនសង្ស័យទាំងពីរនាក់ បានយកខ្សែរកកាលៃមួយខ្សែរហើយប្រាប់ខ្លួនថាខ្សែរកនេះមានតំលៃជាង១០០០ដុល្លារបន្ទាប់មកជនសង្ស័យទាំងពីរនាក់នោះក៏បានប្រាប់ថាខ្សែរកនេះចែកជាបីចំណែកស្មើរៗគ្នា ដោយសារពេលនោះខ្លួនកំពុងតែស្រពិចស្រពិល វង្វេងស្មារតីផងនោះ ក៏ស្រាប់តែជនសង្ស័យទាំងពីរនាក់នោះបានឲ្យខ្លួនដោះខ្សែរក លុយ នឹងរបស់មានតម្លៃ ដែលនៅជាប់ខ្លួនឲ្យទៅពួកគេ ដោយពួកគេប្រាប់ថាទុកខ្សែរកដែលមានតំលៃជាង១០០០ដុល្លារនេះឲ្យខ្លួន ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានសួរនាំ នឹងបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីមកទទួលយកទៅដាក់ពាក្យបណ្តឹង តែក្រុមគ្រួសារជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះ ដោយបានប្រាប់ថាឲ្យតែកូនរបស់គាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទៅបានហើយ រួចក៏បាននាំកូនរបស់គាត់ទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យនឹងព្យាបាលបន្ត។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌ​ពោធិ៍​សែនជ័យ បានលើកឡើងថាករណីចោរលួច ចោរឆក់ ប្លន់ នឹងករណីដាក់ថ្នាំ​សណ្តំ​ ដើម្បីយកសម្ភារៈមានតម្លៃនេះតែងតែកើត ឡើងជាញឹកញាប់​ ក្នុងខណ្ឌ​ពោធិ៍​សែនជ័យតែមិនសូវដែលឃើញមានសមត្ថកិច្ចបង្ក្រាប បានឡើយ មានតែប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង ហើយស្ងាត់ ដូចនេះប្រជាពលរដ្ឋសូមសំណូមពរដល់លោកម៉ន វុទ្ធីជាអធិការខណ្ឌ​ពោធិ៍​សែនជ័យ មេត្តាជួយពង្រឹងសមត្ថភាពកូនចៅ ជួយល្បាតគ្រប់គោលដៅផង ដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមានការភ័យខ្លាច​ នឹងសមស្របទៅតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ដោយនិនសុភ័ស្ត​​​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print