កម្ពុជា​! នឹងបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហានេះ

ចែករំលែក៖

ភ្នំពេញ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួងធនធានទឹក និងឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២២នេះ៖​ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។

ស្ថានភាពបែបនេះធ្វើឱ្យមានដូចខាងក្រោម៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរផងដែរ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ។ ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរផងដែរ ។

៣-តំបន់មាត់សមុទ្រ ៖សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print