អ្វីដែលលោកខាងលិចបារម្ភ ពេលនេះបានមកដល់ហើយ ប្រទេសដំបូងងាកទៅរករុស្ស៊ីវិញ

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ បានផ្សាយនៅថ្ងៃទី២២ខែសីហាថា ប្រទេស ប៊ុលហ្គារី កំពុងតែពិភាក្សាគ្នាដើម្បីតភ្ជាប់ការផ្គត់ផ្គង់ថាមពល ពីរុស្ស៊ីឡើងវិញ។

រដ្ឋមន្ត្រីក្រសួងថាមពល ប៊ុលហ្គារី លោក Rossen Hristov បានប្រកាសថា «មិនអាចគេចផុតនោះឡើយ ដែលប្រទេសតំបន់ Balkan នឹងពិភាក្សាដើម្បីតភ្ជាប់ការផ្គត់ផ្គង់ ថាមពលហ្គាសពីក្រុមហ៊ុន Gazprom ខណៈដែលរដ្ឋាភិបាលសន្យាធានា មិនឱ្យខ្វះថាមពលហ្គាសសម្រាប់រដូវរងារនោះឡើយ។
លោក Rossen Hristov មិនបានបញ្ជាក់ថា តើពេលណា កិច្ចពិភាក្សាស្តីពីការតភ្ជាប់ថាមពលជាមួយរុស្ស៊ីនោះទេ ប៉ុន្តែលោកបានធានាថានឹងមានថាមពលគ្រប់គ្រាន់ក្នុងតម្លៃថោក ។ លោកបន្តទៀតថា ជាការណ៍ពិត បណ្តាក្រុមហ៊ុន ត្រូវការការផ្គត់ផ្គង់ថាមពលក្នុងតម្លៃថោកគឺជារឿងពិត។
លោក Rossen Hristov សង្ឃឹមថា នឹងមានកិច្ចពិភាក្សា ងាយស្រួលនិងឆាប់រហ័សជាមួយក្រុមហ៊ុន Gazprom របស់រុស្ស៊ីគឺមិនអាចគេចផុតនោះឡើយ ។
ប៊ុលហ្គារី គឺជាប្រទេសមួយក្នុងសហគមន៍អឺរ៉ុបដែលទទួលបានការផ្គត់ផ្គង់ថាមពលហ្គាសពីរុស្ស៊ីរហូតដល់ទៅ៩០% ក្នុងតម្លៃថោក។ ប៉ុន្តែចាប់ពីខែមេសាមក ក្រោយរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់នោះតម្លៃថាមពលបានឡើងថ្លៃខ្ពស់ ហើយ ប្រឈមនឹងកង្វះថាមពលក្នុងរដូវរងាទៀតផង៕ ដោយ ធីរីណា

...

រូប​ថត​ :​1thegioi.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print