ភ្នំពេញ៖នាព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២នេះ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា ខណ្ឌបានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា
១០០គ្រួសារ ស្ត្រីមេម៉ាយ៥០គ្រួសារ ជនពិការ៥០គ្រួសារ
និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០៥គ្រួសារ សរុប
ចំនួន៣០៥គ្រួសារ មកពីសង្កាត់ចំនួន៦ក្នុងខណ្ឌសែនសុខ ។
នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលេីក
ឡេីងពីការយកចិត្តទុកដាក់គិតគូពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជ
ធានីភ្នំពេញ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជា
ពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជន
រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយ
មិនបានដោះស្រាយនោះឡេីយ ពោល“កាកបាទក្រហម
កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់បង
ប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនា
ម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្ន
ចំពោះជំងឺកូវីដ១៩ ដោយចូលរួមអនុវត្តវិធានការណ៍ ៣
ការពារ និង៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់
ខ្ជួន ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ មានទឹកសុីអុីវ ទឹកត្រី មី
ទឹកសុទ្ធ ម៉ាស ជែលលាងដៃ និងថវិកាចំនួន២មុឺនរៀល ៕
ដោយ៖ចន្ទ លីហ្សា