ក្រោយជ័យជម្នះផ្ទួនៗនៅ Premier League ក្លិបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ Pedro Neto ពី Wolves

ចែករំលែក៖

ក្លិបកាំភ្លើងធំ Arsenal កំពុងតែសម្លឹងឆ្ពោះទៅមុខជាមួយនឹងការចាប់អារម្មណ៍លើខ្សែបម្រើស្លាប Pedro Neto បន្ទាប់ពីគាត់បានក្លាយជាគោលដៅអាទិភាពរបស់ក្លិបនេះ។

 សារព័ត៌មាន 90min បានបង្ហាញនៅដើមខែនេះថា Arsenal គឺជាក្លិបមួយក្នុងចំណោមក្លិបដែលត្រូវបានផ្តល់ឱកាសឱ្យចុះហត្ថលេខាលើកីឡាករវ័យ២២ឆ្នាំរូបនេះដោយមានការប្រជែងជាមួយនឹង Chelesa និង Manchester United ឥឡូវនេះក្លិបArsenal កំពុងរៀបចំសំណើសម្រាប់ Neto ដែលពួកគេធ្លាប់ជាអ្នកគាំទ្រជាយូរមកហើយ។

 Arsenal ចង់បានកីឡាករខាងស្ដាំថ្មី ដែលត្រូវបានបញ្ជាក់ដោយការដេញថ្លៃរបស់ពួកគេកាលពីដើមរដូវក្តៅសម្រាប់ Raphinha ដែលបានជ្រើសរើសផ្ទេរទៅ Barcelona ជំនួសវិញ។

 Neto បានត្រលប់មកពីរបួសជង្គង់ធ្ងន់ធ្ងរកាលពីដើមឆ្នាំនេះ ហើយបានបង្ហាញពីកាយសម្បទារបស់គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្លិប Wolve ទោះបីជាយ៉ាងណាក៏ដោយអ្នកតំណាងរបស់គាត់ដែលដឹកនាំដោយលោកJorge Mendes បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរអាចធ្វើទៅបាន បើទោះបីជាកិច្ចសន្យារយៈពេលវែងរបស់គាត់ ទោះបីជាWolves ទទូចថាពួកគេចង់លក់ក៏ដោយ។

បច្ចុប្បន្ន Arsenal កំពុងព្យាយាមរកកន្លែងសម្រាប់ខ្សែប្រយុទ្ធដ៏មានទេពកោសល្យក្នុងក្រុមរបស់ពួកគេនៅពេលនេះ ជាមួយនឹងការចាកចេញរបស់ Nicolas Pepe ក្លិបជាច្រើនបានទាក់ទងក្រុមកាំភ្លើងធំអំពី Pepe រួមទាំងក្លិបនៅ Premier League ផងដែរ។ការផ្លាស់ប្តូរត្រលប់ទៅប្រទេសបារាំងវិញនាពេលនេះ គឺជាគោលដៅដែលទំនងបំផុតសម្រាប់កីឡាករអន្តរជាតិកូតឌីវ័រ ដោយក្លិបNice ព្យាយាមបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើងសម្រាប់អតីតកីឡាករ Lille រូបនេះ (រូបភាព 90min)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print